Man United ត្រូវប្រជែងជាមួយ Real Madrid

0

ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា កំពុងព្រួយបារម្ភថានឹងបរាជ័យ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធឡើងជើងខ្លាំងវ័យក្មេង Jadon Sancho មកអង់គ្លេស ក្រោយទទួលដំណឹងថា សូម្បីតែក្លឹប Real Madrid ក៏បានចូលរួមក្នុងការប្រជែងយកកីឡាករ តម្លៃ១០០លានផោននេះផងដែរ។

យោងតាមកាសែត Mail នៅថ្ងៃអង្គារនេះ បានសរសេរថាក្លឹបយក្សអេស្បាញមួយនេះ បានត្រៀមកញ្ចប់លុយរួចរាល់ហើយ ក្នុងការចចារនៅរដូវក្តៅខាងមុខនេះសាជាថ្មី បន្ទាប់ពីការប៉ុនប៉ងម្តងដែររបស់ខ្លួន កាលពី៣ឆ្នាំមុន។ កីឡាករខ្សែប្រយុទ្ធ១៩ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹបមេឃខៀវ Man City កាលពីឆ្នាំ២០១៧ មកចូលរួម Dortmund ហើយបានធ្វើឲ្យឈ្មោះរបស់ខ្លួនល្បីយ៉ាងខ្លាំង។

ក្រៅតែក្លឹបបិសាចក្រហម Man United និងក្លឹបផ្សេងទៀតនៅអង់គ្លេស ដូចជាក្លឹបចាស់របស់ខ្លួនមេឃខៀវ Man City ផងនោះ Sancho ដែលមានកុងត្រារហូតដល់ឆ្នាំ២០២០រូបនេះ កំពុងទាក់ចិត្តក្លឹបធំៗនៅអ៊ឺរ៉ុប ក្នុងពេលដែលខ្លួនបច្ចុប្បន្នមានតម្លៃខ្លួនរហូតទៅដល់១០០លានផោន៕

ប្រែសម្រួល:Lee