អ្នកស្រី ងិន ម៉ានីយ៉ា ប្រកាស​ជំហរប្តឹង ប៊ីយូបូ ពីបទបង្ខូចកិត្តិយស

0

ភ្នំពេញ៖ វាបានក្លាយជាប្រធានបទក្តៅមួយទៀតហើយ រវាង អ្នកស្រីងិន ម៉ានីយ៉ា ត្រូវជាម្តាយ ថៃ នារីសុជាតា ជាមួយ ប៊ីយូបូ ស្ត្រីរូបស្រស់លក់គ្រឿងសំអាង​ ​ដោយអ្នកស្រីបានបង្ហាញសារ​ក្នុងន័យប្រកាសជំហរថានឹងប្តឹង ទៅកាន់ស្ត្រីរូបស្រស់នេះ ។

បន្ទាប់ ប៊ីយូបូ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃនេះជាមួយសារវែងអន្លាយ ថា អ៊ុំ​ហា​ចាស់​​​ហើ​យ​និ​យា​យ​ស្តី​​កុំ​​​អោ​យ​​​ក្មេ​​​ង​ដៀ​ល​ក្បា​ល​យ​ល់​ហេ​ស​ ​អ៊ុំ​ឯង​មើ​ល​តែ​កូ​ន​អ៊ុំ​ឯ​ង​អោ​យ​ល្អ​ទៅ​អ៊ុំ​ ​អ៊ុំ​ប្រ​ហែ​ល​ជា​ស្គា​ល់ច​រិ​ក​កូ​ន​អ៊ុំ​ឯ​ង​ច្បា​ស់​ជាង​ខ្ញុំ​យ​ល់​ហេ​ស​ ​​​ហើយ​អ៊ុំ​ម​ក a​d​d​ ​F​r​i​e​n​d​ ខ្ញុំ​ដើ​ម្បី​ច​ង់​ដឹ​ង​លឺ​រឿ​ង​គេ​តើ​ហេស​អ៊ុំ​ ​​ចា៎ច​ង់​ប្រា​ប់​ថា​កុំ​កា​ន់​ជឿ​ម​នុ​ស្ស​ឆ​បោ​ក​គេខុ​​​សរឿ​ង​ពេ​ក​ ​ខ្ញុំ​ល្អ​មិ​ន​ល្អ​​ក៏មិ​ន​ទា​ន់​ដើ​រ​ផិ​ត​ប្តី​ ​ប្តី​លែ​ង​ក្បា​ល​ចោ​ល​ដែរ​ ​ហែ​ក​គេ​មើ​ល​ទូ​រ​ខោ​អា​វ​ខ្លួ​ន​ឯ​ង​ផ​ង​អ៊ុំ​ ។ ​ ​?

បីយូបូ បានបន្តសរសេរទៀតថា ​ អ៊ុំ​ប្រ​ដៅ​កូ​ន​អ៊ុំ​អោ​យល្អ​សិ​ន​ទៅ​ណា​ចាំ​ម​កប្រ​ដៅ​កូ​ន​គេ​​កូ​ន​ខ្លួ​ន​ឯ​ងដើ​រ​ហែ​ក​គេ​ហែ​ក​ឯ​ង​ចុង​ក្រោ​យ​ស្អុ​យ​មួ​យ​ប្រ​ទេ​ស​ ​សំរា​ប់​ខ្ញុំ​ល្បី​មួ​យ​ប្រ​ទេ​ស​ដែ​​​ល​តែ​គេ​ស្រ​លា​ញ់​ចូល​ចិ​​ត្តច្រើ​​ន ​ជួ​យ​ស​ង្គ​ម​មិ​ន​មែ​ន​ចេះ​ដឹ​ង​ខុ​ស​រឿ​ងទេ​ ​​​ ​កុំ​កា​ន់​ជើ​ង​ជ​ន​បោ​ក​ប្រា​ស់​ខុ​ស​រឿ​ង​បើ​មិ​ន​ដឹ​ង​ច្បា​ស់​បឹ​ទ​​មា​ត់កុំ​អោ​យ​ក្មេ​ង​ដៀ​ល​ ​O​k​ ​m​a​i​ ​​?

នាងបានបន្តទៀតថា ​ អ៊ុំ​កា​ន់​ជើ​ង​គេ​ចឹ​ង​ស​ង្ស័យបក្ខ​​ពួ​​​ក​​​​​ជន​ឆ​បោ​ក​ហ្នឹ​ង​ទេ​ដឹ​ង​?​ ​មិ​ច​ដឹ​ង​ថាញុ​​ម​ល​ក់​ឡេ​មិន​ដា​ច់​ ​រា​ល់​ថ្ងៃ​ខ្លា​ច​តែ​ខ្ញុំ​មិ​ន​មា​នរ​ប​ស់​ល​ក់​អោ​យ​ភ្ងៀវ​វិ​ញ​ ​ហើ​យ​បើ​ល​ក់មិ​ន​ដា​ច់​ក៏​មិ​ន​អ​ត់បា​យ​ញុំ​ដែ​ល​ចា៎​ ​សំ​ខា​ន់​អ​ត់​ឆ​បោ​ក​គេ​ ​​ម៉េ​ច​ដែ​ល​​អ៊ុំ​..​?​ ​​រៀង​ចុ​ក​តិ​​ច​ហើ​យ​តែ​បើប​ន្ត​ទៀ​ត​នៅ​អា​លើ​ស​នឹ​ង​ទៀ​ត​?​ ​k​h​o​r​ ​j​a​​i​ ​m​a​i​ ​?​ ​ម​នុ​ស្ស​ចា​ស់​ខ្ញុំ​គោ​រព​ណា​ស់​តែ​កុំ​ប៉ះ​ពា​ល់ខ្ញុំ​មុ​ន​ចា៎​.​..​!​​​​ ។​

ទន្ទឹមជាមួយគ្នានេះដែរ អ្នកស្រី ងិន ម៉ានីយ៉ា បានតបសារវិញភ្លាមៗ ជាមួយការភ្ជាប់នូវរូបភាព និងសំណេរ របស់ស្ត្រីរូបស្រស់ខាងលើថា «អ្វីដែលនាង និយាយបង្ខូចកិត្តិយសខ្ញុំ នាងនឹងជួបខ្ញុំនៅតុលាការ។ អ្វីដែលអតីតស្វាមីខ្ញុំនិយាយខ្ញុំមិនប្តឹង ព្រោះខ្ញុំយល់មុខកូនខ្ញុំ តែនាង​គ្មានអ្វី ដែលឲ្យខ្ញុំយល់មុខទេ » ៕​