ភ្លាមៗ PSG ទើបបានដាក់សំណើរសុំចចារទិញ Pogba

0

កន្លងមកហើយយើងបានដឹងហើយថាតាំងតែពីរដូវក្តៅមុនកំពូលកីឡាករខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba ត្រូវបានគេជឿជាក់ថាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹប Real Madrid ដោយសង្ឃឹមថានឹងអាចផ្លាស់ទៅលេងនៅអេស្បាញក្នុងពេលឆាប់ៗបំផុត។

មកដល់ពេលនេះស្ថានភាពនេះបានស្ងប់ស្ងាត់ទៅវិញខណៈដែលPogbaកំពុងសម្រាកព្យាបាលរបួសមិនទាន់អាចបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហម Man United បាននៅឡើយប៉ុន្តែនៅនាទីចុងក្រោយនេះមានលេចឬព័ត៌មាននៅអង់គ្លេសមួយបានបញ្ជាក់ថាក្លឹបយក្សបារាំង PSG បែរជាបានដាក់សំណើរសុំទិញកីឡាករបារាំងនេះជំនួស Real Madrid ទៅវិញ។

កន្លងមកទាំង Juventus ក៏ធ្លាប់ស្នើសុំទិញយក Pogba ទៅវិញផងដែរប៉ុន្តែ Solkjaer ហាក់មិនមានបំណងលក់កីឡាករ២៦ឆ្នាំរូបនេះឡើយទោះបីជាសំណើរទិញកីឡាកររូបនេះធ្លាប់មានទំហំរហូតទៅដល់១៥០លានផោនក៏ដោយ៕

ប្រែសម្រួល:Lee