Lampard រីករាយឲ្យកីឡាករ Olivier Giroud ចាកចេញពីតោខៀវ

0

Frank Lampard យល់ច្បាស់ពីការខកចិត្តរបស់ Olivier Giroud និងទទួចថា គាត់មានការសន្ទនា​ច្បាស់លាស់និងស្មោះត្រង់ ជាមួយនរណា​ ដែលមានបំណងចង់ចាកចេញពីក្រុមតោខៀវ ។
កីឡាករ Olivier Giroud បានព្យាយាមតស៊ូរកក្តីរីករាយមកវិញ នៅរដូវកាលនេះ បន្ទាប់ពី ដើរតាមក្រោយកីឡាករ Tammy Abraham ​ខណៈដែលកីឡាករ Michy Batshuayi ត្រូវបានផ្តល់ក្តីទុកចិត្តឲ្យលេង ពេលប្រកួតជាមួយ Manchester United ដោយចាញ់ក្នុងលទ្ធផល 2-1 នៃពានរង្វាន់ Carabao Cup ។​

លោក Didier Deschamps ​បានបង្ហាញក្តីព្រួយបារម្ភចំពោះកង្វះខាតលេងរបស់កីឡាករ Olivier Giroud ជាមួយក្លិប ប៉ុន្តែ Lampard បានលុបចោលក្តីកង្វល់នោះ ដោយទទួចថាអ្វីដែលគាត់ថាដើម្បីតោខៀវឲ្យល្អបំផុត ។​

Giroud ត្រូវបានគេទាក់ទងផ្លាស់ទៅកាន់ក្លិប Lyon ក្នុងទីផ្សារដោះដូរ នាខែមករា​ ហើយគ្រូបង្វឹកតោខៀវទៀតសោត មានចិត្តសប្បាយរីករាយ និងអង្គុយពិភាក្សា ជាមួយអ្នកដែលចង់ចាកចេញពីតោខៀវ ហើយក៏មិនព្រួយបារម្ភពីស្ថានភាព បុរស​សញ្ជាតិបារាំងនាពេលបច្ចុប្បន្នឡើយ។
ខ្ញុំតែងតែមានការសន្ទនាជាមួយកីឡាករម្នាក់ដែលនិយាយថាពួកគេមិនចង់លេងអោយក្លិបបាល់ទាត់នោះទេ។ “ នោះគឺជាអ្វីដែលខ្ញុំអាចនិយាយបានច្បាស់និងស្មោះត្រង់ជាមួយពួកគេ ៕