Liverpool នឹងបំបែកជា២ក្រុមលេងពានរង្វាន់២ផ្សេងគ្នាក្នុងថ្ងៃតែមួយ

0

ជាព្រឹត្តិការណ៍មិនសូវកើតមានឡើយនៅពេលដែលហង្សក្រហម Liverpool ពេលនេះកំពុងស្ថិតនៅក្នុងការប្រកួតពានរង្វាន់ធំ២ផ្សេងគ្នាប៉ុន្តែតាមផែនការគឺស្ថិតនៅក្នុងថ្ងៃតែមួយដូចគ្នាប៉ុន្តែក្លឹបកំពុងទាក់ទងទៅកាន់សហព័ន្ធបាល់ទាត់អង់គ្លេសហើយដើម្បីបំបែកខ្លួនជា២ក្រុមសម្រាប់ការប្រកួតទាំងពីរនេះ។

កាលពីយប់ថ្ងៃពុធ Liverpool យកឈ្នះ Chelsea ក្នុងវគ្គបាល់ប៉េណាល់ទីនិងបន្តទៅវគ្គ៨ក្រុមចុងក្រោយប៉ះនឹង Aston Villa នៅថ្ងៃទី១៧និង១៨ខែធ្នូខណៈដែលខ្លួនក៏មានឈ្មោះនៅក្នុងពានរង្វាន់ Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនៅថ្ងៃទី១៨ខែធ្នូដូចគ្នា។

លោក Klopp ធ្លាប់បានបញ្ជាក់ប៉ុន្មានថ្ងៃមុននេះថានឹងអាចដើរចេញពី Carabao Cup ប្រសិនបើមិនអាចផ្លាស់ប្តូរពេលវេលាបានឬដំណោះស្រាយដ៏ល្អណាមួយ។ជាក់ស្តែងទាំងខាងកាតានិងអង់គ្លេសគឺមិនអាចផ្លាស់ប្តូរពេលនេះបានដូចគ្នាដែលនេះមានន័យថាជម្រើសចុងក្រោយ Liverpool នឹងត្រូវបំបែកខ្លួនជា២ក្រុមប្រកួតក្នុងថ្ងៃតែមួយជាប្រវត្តិសាស្ត្រមិនធ្លាប់មាន៕

ប្រែសម្រួល:Lee