Juventus ព្យាយាមតាមដាននិងល្បួងកីឡាករវ័យក្មេង​របស់បិសាចក្រហមជិតផុតកុងត្រា​

0

ខណៈដែល Manchester United កំពុងជួបនូវហាភិភ័យប្រថុយប្រថានម្តងហើយម្តងទៀត នោះ ក៏ស្រាប់តែក្លិប សេះបង្កង់ Juventus កំពុង​តាម ដានកីឡាករ​ប្រយុទ្ធស្លាបវ័យក្មេង Tahith Chong ។ នេះបើយោងតាមគេហទំព័រ Dailymail បានចុះផ្សាយ។
Chong នឹងផុតកុងត្រា​ជាមួយពហុកីឡដ្ឋាន​ អូត្រាហ្វត នារដូវកាលនេះ ហើយកិច្ចព្រមព្រៀងដើម្បីពង្រីកកុងត្រាថ្មី គេនៅមិនទាន់ដឹងនៅឡើយ ។
ជាមួយគ្នានេះដែរ ក៏មានការចាប់អារម្មណ៍ពីម្ចាស់ការពារជើងឯក លីក Serie A ។

Chong បានរកគ្រាប់បាល់នៅចំពោះមុខអ្នកតំណាងរបស់ក្រុម Juventus នៅពេលដែលក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ក្រុម Man United បានបំបាក់ក្រុម Stoke City ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសុក្រសប្តាហ៍មុននិងបានបង្ហាញខ្លួនចំនួន ៣ លើកសម្រាប់ក្រុមដំបូងក្នុងរដូវកាលនេះ។

ការប្រកួតចុងក្រោយរវាងក្រុមតោខៀវ និង ក្រុមបិសាចក្រហម កីឡាករ Chong និងខ្សែប្រយុទ្ធ Mason Greenwood មិនបានបង្ហាញមុខនោះទេ ។​
ទោះបីជាយ៉ាងណា លោក Ole Gunnar Solskjaer បានបង្ហាញចំណាប់អារម្មណ៍ចង់ឲ្យកីឡាករវ័យក្មេង Chong បន្តនៅ ខណៈដែល កំពុងចង់ ផ្តល់ឱកាស​ឲ្យកីឡាករវ័យក្មេង​ជាច្រើន ៕