Smalling រកបានគ្រាប់ដំបូងឲ្យ Roma ខណៈការចចារផ្ទេរនៅកំពុងបន្តនៅឡើយ

0

ក្រោយការផ្លាស់ទៅលេងជាមួយនឹងក្លឹបអ៊ីតាលីRomaអស់មួយរយៈមកកីឡាករខ្សែការពារអង់គ្លេស Chris Smalling ហាក់ដូចជាមានអារម្មណ៍សប្បាយរីករាយខ្លាំងក្នុងការស្នាក់នៅទីនោះហើយក៏កំពុងបាននឹងព្យាយាមក្នងការជម្រុញឲ្យមានការផ្ទេរដាច់ចេញពីក្លឹបបិសាចក្រហមMan Unitedផងដែរនៅពេលខាងមុខ។

កាលពីយប់ថ្ងៃពុធម្សិលមិញនេះ Smalling ថែមទាំងអាចរកគ្រាប់បាល់ជាលើកដំបូងរបស់ខ្លួនឲ្យ Roma ផងដែរក្នុងជ័យជំនះ៤ទល់នឹង០ជាមួយនឹងក្រុម Udinese។ការបង្ហាញខ្លួនរបស់កីឡាករវ័យ២៩ឆ្នាំរូបនេះកាលពីប៉ុន្មានខែនេះនៅ Roma គេបានបង្ហាញទំរង់បានយ៉ាងល្អក្នុងនោះមានទាំងឈ្នះពានកីឡាករល្អបំផុតក្នុងការប្រកួត Man of the match ផងដែរក្នុងការប្រកួតកាលពីខែកញ្ញាកន្លងទៅ។

គួរបញ្ជាក់ថាក្លឹប Roma និង Man United នៅតែបន្តចចារគ្នានៅលើយក្នុងលទ្ធភាពនៃការផ្លាស់យកកីឡាករអង់គ្លេសរូបនេះដាច់ពីអង់គ្លេស។Roma ក្នុងនោះបានបញ្ជាក់ហើយថានឹងហ៊ានតម្លៃរបស់ Smalling ប្រមាណជា១៣លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល:Lee