ក្លិបកាំភ្លើងធំបាននិយាយថា បានរៀបចំការហោះហើរ ទៅខាងក្រៅ ដើម្បីប្រកួតប្រជែងជាមួយមេឃខៀវ ចុះកុងត្រាយកកីឡាករ ISco ដើម្បីជំនួសតំណែងរបស់ Mesut Ozil នេះបើយោងតាម គេហទំព័រ The Sun បានចុះផ្សាយ។
សារព័ត៌មានរបស់អេស្ប៉ាញក៏បានចុះផងដែរថា កាំភ្លើងធំ កំពុងសំឡឹង យកចិត្តទុកដាក់ទៅលើ តារាបាល់ទាត់របស់ក្លិបអធិរាជស ដោយយកគាត់ មកជំនួស Ozil លេងនៅពហុកីឡដ្ឋាន Emirates ។
Unai Emery កំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយសារព័ត៌មាន Mundo Deportivo បានលើកឡើងថា Emery មានបំណងចង់ជំនួសកន្លែងជំនួស Ozil ដោយចង់យក ISco មកកាន់ទឹកដីអង់គ្លេសវិញ ។
ទំព័រខាងលើនេះបានបន្តថា កាំភ្លើងធំ និង មេឃខៀវ កំពុងពាក់មុខយក្សដាក់គ្នា ក្នុងការប្រជែងចង់បាន កីឡាករ សញ្ជាតិអេស្ប៉ាញរូបនេះ ខណៈដែល សាមីខ្លួនហាក់មិនចង់រួមរស់ជាមួយក្លិប នៅពហុកីឡដ្ឋាន Bernabeu ។
កីឡាករអាយុ ២៧ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងគម្រោងមិនពេញចិត្តរបស់លោក ហ្ស៊ីដាន់ ។
Emery អាចត្រូវបានល្បួងឱ្យដេញថ្លៃខ្សែបំរើប្រយុទ្ធប្រសិនបើគាត់អាចបន្ធូរបន្ថយប្រាក់ឈ្នួល Ozil និងប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់ពីការបើកប្រាក់ខែនៅឯ Emirates ។ ប៉ុន្តែវានឹងប្រឈមបញ្ហាដូចគ្នាដែរ ដោយ មេឃខៀវ បានដាក់ផែនការ រត់តាម កីឡាករ Isco នោះ។
មានការលើកឡើងថាលោក Pep Guardiola កំពុងពិចារណាលើការប៉ុនប៉ងរបស់ខ្លួនដើម្បីដណ្តើមយក Isco ចេញពី Bernabeu ខណៈដែល David Silva នឹងបញ្ចប់អាជីពនៅមេឃខៀវក្នុងឆ្នាំក្រោយនេះ ៕