Neymar បិទបាំងរូបថតមិត្តរួមជម្រើសជាតិម្នាក់ក្រោយបានដឹងថាកំពុងទាក់ទងប្អូនស្រីរបស់ខ្លួន

0

កាសែតអង់គ្លេស The Sun បានចេញផ្សាយនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយថាកំពូលកីឡាករខ្សែប្រយុទ្ធថ្លៃបំផុតលើលោក Neymar បានបង្ហោះរូបថតមួយសន្លឹកប៉ុន្តែបានបិទបាំងរូបថតរបស់កីឡាករមិត្តរួមជម្រើសជាតិ Gabigol ក្រោយទទួលបានដំណឹងថាកីឡាកររូបនេះបាននឹងកំពុងទាក់ទងគ្នាជាមួយនឹងប្អូនស្រីរបស់ខ្លួននាង Rafella Santos។

អ្វីដែលយើងបានដឹងថា Neymar ស្រលាញ់ប្អូនស្រីរបស់ខ្លួនខ្លាំងណាស់ដោយក្នុងនោះខួបកំណើតរបស់នាង Santos អស់រយៈពេល៥ឆ្នាំជាប់គ្នាកន្លងមករូបគេតែងតែបានបង្ហាញខ្លួនជាប់ជានិច្ចមិនដែលរំលងមួយឆ្នាំឡើយបើមិនរបួសទេក៏ត្រូវពិន័យមិនឲ្យមានការប្រកួតឡើយ។

គេជឿជាក់ថាកីឡាករ Neymar បានបង្ហាញអារម្មណ៍ថាមិនសប្បាយចិត្តឡើយជាមួយនឹងជម្រើសមិត្តប្រុសរបស់ប្អូនស្រីនាង Santos ម្នាក់នេះទោះបីជាខ្លួនធ្លាប់ជាមិត្តរួមជម្រើសជាតិក្នុងការដណ្តើមបានមេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦កន្លងមកក្តី៕

ប្រែសម្រួល:Lee