Garath Bale ហោះមកកាន់ទីក្រុងឡុងដ៏ ដើម្បីរកច្រកចេញ

0

យោងតាមរបាយការណ៍ បានឲ្យដឹងថា Garath Bale បានហោះហើរទៅកាន់ទីក្រុងឡុងដ៏ ដើម្បីពិភាក្សា​ជាមួយភ្នាក់ងាររបស់គាត់ ដើម្បីរៀបចំគម្រោង​រត់ចេញពី Real Madrid ក្នុងខែមករា​ ។​

ខាងក្លិប Madrid បានបញ្ជាក់ថា កីឡាករសញ្ជាតិវែល​អាយុ ៣០ឆ្នាំរូបនេះ បានអនុញ្ញាតិ​ ឲ្យធ្វើដំណើរកម្សាន្តពាក់កណ្តាលរដូវកាល ដោយសារតែមូលហេតុផ្ទាល់ខ្លួន។

ប៉ុន្តែ Marca វិញបាន បានចុះថា កីឡាករ Bale បានឲ្យតំណាងរបស់គាត់ លោក Jonathan Barnett ជួយស្វែងរកក្លិបថ្មី ឲ្យគាត់ចាកចេញពីទឹកដី​អេស្ប៉ាញ ក្នុងតម្លៃខ្លួន ដោយឥតគិតថ្លៃ ។
របាយការណ៍របស់ពួកគេបានបន្ថែមថា ក្លិប Shanghai Shenhua បានចរចារជាមួយ Barnett ខណៈដែល Real ចង់ឲ្យកីឡាករ​វែលរូបនេះ ចាកចេញ ៕