Zlatan ថាត្រៀមទៅកាន់ទឹកដីអេស្ប៉ាញវិញ

0

Zlatan បានទម្លាក់នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជូនអ្នកគាំទ្រ​ ដោយលើកឡើងថានឹងបន្តអាជីពបាល់ទាត់របស់គាត់ នៅ La Liga ។​
តារាបាល់ទាត់ឆ្នើមរបស់ ស៊ុយអ៊ែត បានជូនដំណឹង​អញនកលេង បណ្តាញសង្គម Instagram ចំនួន ៣៩ លានរបស់គាត់ ថា គាត់នឹងវិល ត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ ក្នុងរយៈពេល ៨ឆ្នាំ បន្ទាប់ពីគាត់ចាកចេញពីទឹកដី Barcelona ។
កីឡាករ​អាយុ ៣៨ឆ្នាំ បានបញ្ជាក់បន្ទាប់ពីការប្រកួត ក្រោយក្លិប LA Galaxy របស់គាត់ចាញ់ 3-5 ជាមួយ Los Angeles FC ។

កន្លងទៅថ្មីៗនេះ មានការលើកឡើងជាច្រើន អំពីការផ្លាស់ប្តូរទៅ Napoli, Manchester United ខណៈដែលសាមីខ្លួន កៀកនឹងចូលនិវត្តន៍ ហើយ នោះ។ ប៉ុន្តែ Ibra ហាក់ដូចជាចង់លុបចោលសេចក្តីរំពឹងទាំងនោះ ហើយផ្ទុយទៅវិញ ថាអេស្ប៉ាញជាទិសដៅបន្ទាប់របស់គាត់ ។
នៅលើវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram គាត់និយាយថា “Hola Espana ,ទាយមើលជាអ្វី? ខ្ញុំនឹងត្រឡប់មកវិញ” ៕