Andrea Pirlo ជំនាន់ថ្មី ធ្វើឲ្យក្លិបយក្ស​អង់គ្លេសធ្លាក់កូដ ចង់បាន​

0

ក្លិបបិសាចក្រហមបានបញ្ជូនភ្នាក់ងារ​របស់ខ្លួន​ ទៅមើលខ្សែបម្រើជំទង់របស់ក្លិប Brescia គឺ កីឡាករ Sandro Tonali ម្តងទៀតកាលពីសប្តាហ៍មុននេះ ។​
កីឡាករសញ្ជាតិអ៊ីតាលីនេះ ត្រូវបានគេដាក់ឈ្មោះថ្មីមួយទៀត គឺ Andrea Pirlo ថ្មី ដោយមាន​ទាំងទម្រង់លេង និងស្តាយ៍សក់ ដូចទៅនឹង កីឡាករជើងចាស់របស់អ៊ីតាលី ។ ជាមួយគ្នានេះដែរ ទម្រង់លេង​របស់គាត់ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសណាក់ក្លិបនៅតំបន់អឺរ៉ុប ។​
លោក Ole Gunnar Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហម បានទទួលបានរបាយការណ៍ដ៏ភ្ញាក់ផ្អើល ពីភ្នាក់ងាររបស់លោក ក្រោយឃ្លាំងមើល ការប្រកួតរបស់ Sandro Tonali រយៈពេល ៩០នាទីពេញ អំឡុងការប្រកួតជាមួយ Fiorentina កាលពីថ្ងៃច័ន្ទ។
ប្រភពពី Old Trafford បានប្រាប់ SunSport ថា “យើងបានដឹងអំពី Tonali អស់រយៈពេល ១៨ ខែហើយ ហើយភ្នាក់ងាររបស់យើង ក៏បានឲ្យដឹងថា គាត់បានឈានដល់កម្រិតបន្ទាប់ហើយ ហើយក្លិបត្រូវការគាត់ដើម្បីមកចូលរួមលេង ដែលជាកីឡាករដ៏មានទេពកោសល្យជំនាន់ក្រោយ ។
Tonali អាយុ ១៩ ឆ្នាំ បានចូលរួមលេងដំបូងជាមួយ Brescia ក្នុងរដូវកាល ២០១៧/១៨ និងបានដើរតួយ៉ាងសំខាន់កាលពីរដូវកាលមុន ដែលជួយ ឲ្យក្លិបឡើងមកកាន់ ក្របខណ្ឌស៊េរី A ៕