Sancho ត្រូវបានក្លិបធំធ្លាក់កូដនៅអង់គ្លេស ត្រៀម​១០០លានផោន ចុះកុងត្រាយក

0

កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេង១៩ឆ្នាំ Jadon Sancho ពេលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករដ៏ល្អបំផុតក្នុងលីកអាល្លឺម៉ង់ព្រមទាំងក្នុងចំណោមកីឡាករផ្សេងទៀតនៅពិភពបាល់ទាត់ផងដែរគិតចាប់តាំងតែពីបានសម្រេចចិត្តបោះបង់ក្លឹប Man City មករួមរស់ជាមួយនឹង Dortmund កាលពីឆ្នាំ២០១៧។

ប្រធានក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនច្បាស់លាស់ហើយក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកអង់គ្លេសជាមួយនឹងតម្លៃទាមទារដ៏ច្រើនពីសំណាក់ក្លឹប Dortmund ពោលគឺប្រមាណជា១០០លានផោន។

យើងអាចមើលឃើញហើយថាកន្លងមក Man United ហាក់មិនរុញរាក្នុងការចំណាយលុយកែប្រែទំរង់លេងរបស់ខ្លួនឡើងវិញនោះទេជាក់ស្តែងកញ្ចប់លុយ១៣០លានផោនទៅលើខ្សែការពារ២រូបដូចជាMaguire និង Bissaka ផងនោះ។

ខណៈដែលបច្ចុប្បន្នក្រុមរបស់លោក Solkjaer កំពុងមានបញ្ហាខ្វះខាតខ្លាំងលើតំបន់ប្រយុទ្ធក្រោយពេលដែល Lukaku និង Sanchez ត្រូវបានលក់ចេញទៅឲ្យ Inter Milan នោះមានន័យថាក្លឹបចាំបាច់ត្រូវតែចំណាយលុយទិញយកកីឡាករខ្សែប្រយុទ្ធដ៏ល្អម្នាក់មករួមក្លឹបឡើងវិញ៕

ប្រែសម្រួល:Lee