Juventus និង Napoli នឹងចចារជាមួយនឹងកីឡាករ Heung Min Son មុនខែមករាមកដល់

0

យោងតាមការចេញផ្សាយរបស់វេបសាយ The Express នៅថ្ងៃចន្ទនេះបានសរសេរថាក្លឹបយក្សអ៊ីតាលីចំនួន២ដូចជា Juventus និង Napoli បានបង្ហាញបំណងចង់បានខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung Min Son ទោះបីដឹងថា Spurs នឹងមិនមានបំនងចង់លក់កីឡារឆ្នើមរូបនេះឡើយ។

រដូវកាលនេះ Son អាចជួយក្លឹបរកបាន៥គ្រាប់និងជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរទៅហើយគឺមិនមានឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញពីក្លឹបឡើយនៅរដូវកាលនេះ។អតីតកីឡាកររបស់ក្លឹប Hamburger SV រូបនេះមិនត្រឹមតែប៉ុណ្ណោះកាលពីរដូវកាលមុនអាចរកគ្រាប់បាល់បានទៅដល់២០គ្រាប់និងជួយមិត្តរួមក្លឹបរកគ្រាប់បាល់១០គ្រាប់ផ្សេងផងដែរនិងជួយSpurs ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូង។

Son បានក្លាយខ្លួនទៅជាកីឡាករបណ្តូលចិត្តរបស់អ្នកគាំទ្រក្លឹបនិងគ្រូបង្វឹកក្លឹប Spurs ក្រោយការផ្លាស់មកពីក្លឹប Bayer Leverkusen កាលពីឆ្នាំ២០១៥ក្នុងតម្លៃខ្លួនប្រមាណជា២២លានផោន៕

ប្រែសម្រួល:Lee