Ivan Rakitic កំពុងរកផ្លូវថ្មីចាកចេញពី Barcelona ខណៈក្លិបធំៗបីកំពុងរងចាំ​

0

Ivan Rakitic ឥលូវនេះបានត្រៀមខ្លួនរួចរាល់ហើយ​ដើម្បីស្តាប់ការស្នើសុំ ដោយការចង់បានពីក្លិប Manchester United ។​
បន្ទាប់ពីទទួចហើយទទួចទៀតថា ចង់បន្តលេង​នៅ Nou Camp គ្រប់រដូវកាល ដោយកីឡាករក្រូអាតអាយុ ៣១ឆ្នាំរូបនេះ ឥលូវនេះ បានសម្រេចចិត្ត ថានឹងចាកចេញទៅវិញ ។ នេះបើយោងតាមព័ត៌មាន​ក្នុងប្រទេសអេស្ប៉ាញ បានចុះផ្សាយ ។

ក្រៅពីក្លិប Man Utd នៅមានក្លិបធំពីរនៅលើទឹកដីអ៊ីតាលី គឺ Juventus និង​ Inter Milan ដោយក្លិបទាំងពីរនេះ ក៏ចង់ចុះហត្ថលេខាដូចគ្នា ចង់បានកីឡាករ Ivan Rakitic។ ប៉ុន្តែបិសាចក្រហមគួរតែ ត្រូវការចាំបាច់ដើម្បីយកកីឡាករខ្សែបម្រើរូបនេះ ។​
របាយការណ៍ចុះផ្សាយកន្លងទៅ ក៏បានលើកឡើងថា Man Utd បានតស៊ូនឹងស្ថានភាពលំបាក ខ្វះនូវកីឡាករខ្សែបម្រើ នឹងបានព្យាយាមទាក់ទង ម្តងហើយម្តងទៀត ដើម្បីយកឲ្យបានកីឡាករសំខាន់ ក្នុងតំបន់កណ្តាលនាខែមករា ខាងមុខ​។

នៅដើមសប្តាហ៍នេះ វាក៏ត្រូវបានគេលើកឡើងថា Rakitic នឹងចាកចេញពី Barcelona ដោយចង់ផ្លាស់ទៅកាន់ទឹកដី AC Milan ឬ Paris Saint-Germain ។​
កីឡាករក្រូអាតរូបនេះក៏បានសារភាពថា គាត់កំពុងរកផ្លូវចេញពីរដ្ឋធានី Catalan ។​

ជាមួយគ្នានោះដែរ គេបានលើកឡើងថា បិសាចក្រហមនឹង​ដាក់ការចរចារចង់បាន ដោយដាក់តម្លៃខ្លួន ចុះកុងត្រាកីឡាករខាងលើ ក្នុងតម្លៃ ៣៥លានផោន​ ៕