ម៉ន សាម៉េត ថាលក្ខណៈ​ពិសេសមួយដែលធ្វើឲ្យ អេលីត ចំរើន ឈ្នះគាត់ម្សិលមិញ

0

ភ្នំពេញ៖ ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ដែលអមដោយទឹកប្រាក់ ៤ពាន់ដុល្លារ របស់ KIC ឃើញលទ្ធផលហើយគឺ អេលីត ចំរើន មកពីក្លិបប៉ែន កាក់ គុនខ្មែរ​ ឈ្នះទៅលើ ម៉ន សាម៉េត ដោយពិន្ទុ ។ ខណៈដែល​ម៉េន សាម៉េត ថា អេលីត ចំរើន ឈ្នះគាត់ដោយសារតែមានលក្ខណៈមួយ ទើប បណ្តាលឲ្យគាត់ចាញ់ ។​

បទសម្ភាសន៍តាមឆាតហ្វេសប៊ុក ជាមួយ OBN Asia នៅព្រឹកនេះ កីឡាករម៉ន សាម៉េត ជើងខ្លាំងគីឡូ ៥៧ បានលើកឡើងថា លោកពិតជា​ទទួល ស្គាល់នូវ​លទ្ធផល នារាត្រីយប់មិញ ដោយទទួលស្គាល់ថា ខ្លួនពិតជាចាញ់មែន ដោយ​សារតែរាប់ចំនួនពីរដង តែបើមិនរាប់គឺអាចនិយាយថាប្រហាក់ ប្រហែលគ្នា ដោយគាត់ (អេលីត ចំរើន) មិនវាយចូលខ្លួនណាស់ណានោះទេ ។

ម៉េន សាម៉េត ក៏បានបញ្ជាក់ពីចំណុចពិសេសមួយរបស់ អេលីត ចំរើន ដែលឈ្នះចំពោះខ្លួន ថា «ដោយសារតែខ្ញុំ ចាញ់កំពស់គាត់ ដោយវាយមិនចូលគាត់ទើបធ្វើឲ្យខ្ញុំចាញ់ តែបើកំពស់ប្រហាក់ប្រហែលគ្នាវិញ មិនដឹងជាយ៉ាងណានោះទេ » ។​ លោកសង្កេត់ធ្ងន់ថា គឺលោក ចាញ់កំពស់គេ ទើបចាញ់។

ម៉ន សាម៉េត នឹងត្រូវជួប លាភ រដ្ឋា នៅថ្ងៃទី​២ វិច្ឆិកា នៅលើទឹកដីខេត្តកំពង់ស្ពឺ ក្រោយជួបគ្នាបានចំនួន ២លើករួចទៅហើយ ដោយក្នុងនោះ ចាញ់ឈ្នះ ម្នាក់មួយលើក ៕​