ក្រោយជ័យជំនះយប់មិញលោក Emery បដិសេធមិនបកស្រាយបញ្ហាអវត្តមានរបស់ Ozil

0

Nicolas Pepe កីឡាករខ្សែប្រយុទ្ធបារាំងដែលអង្គុយត្រឹមកៅអីបម្រុងយប់មិញបានផ្លាស់ប្តូរចូលក្នុងទីលានប្រកួតហើយរកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងជួយឲ្យ Arsenal យកឈ្នះ Vitoria ក្នុងលទ្ធផល៣ទល់នឹង២ទាំងប្រផិតប្រផោយក្នុងក្របខណ្ឌ Europa League។

ក្រោយការបញ្ចប់ទៅនៃការប្រកួតលោកគ្រូបង្វឹក Unai Emery បានបដិសេធក្រុមកាសែតក្នុងការបកស្រាយលើបញ្ហាដែលលោកមិនបានដាក់ឲ្យកីឡាករខ្សែបម្រើមានប្រាក់កម្រៃថ្លៃបំផុតនៅក្លឹប Mesut Ozil ក្នុងការចូលលេងការប្រកួតនេះទាំងដែលប្រកួតចុងក្រោយជាច្រើនកន្លងមកក៏លោក Emery មិនដែលដាក់ឲ្យ Ozil លេងផងដែរ។

កីឡាករខ្សែបម្រើអាល្លឺម៉ង់ដែលទទួលបានប្រាក់កម្រៃរហូតទៅដល់៣៥ម៉ឺនផោនរូបនេះអាចបង្ហាញខ្លួនក្នុងការប្រកួតបានតែ១៤២នាទីប៉ុណ្ណោះនៅរដូវកាលនេះហើយមិនបានលេងក្នុងការប្រកួតទាំងឡាយរបស់ Arsenal គិតចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយជាមួយនឹង Nottingham Forest ក្នុងពានរង្វាន់ Carabao Cup៕

ប្រែសម្រួល:Lee