កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic មកដល់រដូវកាលនេះអាចបង្ហាញខ្លួនបានតែ៣រដូវកាលប៉ុណ្ណោះសម្រាប់ក្លឹបរបស់ខ្លួនគិតចាប់ពីពេលផ្លាស់មក Stamford Bridge កាលពីរដូវក្តៅកន្លងមក។
គ្រូបង្វឹកជម្រើសជាតិអាមេរិកក្រោយមើលឃើញស្ថានភាពបែបនេះក៏បានធ្វើការថ្លែងសុំឲ្យអ្នកគាំទ្រទាំងឡាយរបស់ក្លឹប Chelsea ក្នុងការអត់ធ្មត់បន្តិចចំពោះកីឡាករចំណូលថ្មីតម្លៃ៥៨លានផោនរូបនេះ។កីឡាករវ័យ២១ឆ្នាំរូបនេះទោះជាយ៉ាងណាក្តីគឺបានជួយឲ្យមិត្តរួមក្លឹបរកគ្រាប់បាល់បាន៣ដងមកហើយផងដែរ។
Pulisic មានសំពាធបន្តិចក្រោយការផ្លាស់មកពីក្លឹប Dortmund របស់អាល្លឺម៉ង់ក្នុងនាមជាកីឡាករដើម្បីជំនួសតំណែងកីឡាករជើងខ្លាំង Eden Hazard ដែលបានផ្លាស់ទៅលេងជាមួយនឹង Real Madrid ទៅហើយនោះ៕
ប្រែសម្រួល:Lee