ត្រឹមគ្នា ១០នាក់ Southamptonn ចាញ់ Leicester ស្ពឹកមុខ​ (មានវីដេអូខ្លី)

0

Leicester City បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូង​របស់ខ្លួនក្នុងលីគកំពូលអង់គ្លេស ដោយឈ្នះក្រុមមានគ្នា ១០នាក់ Southamptonn ក្នុងលទ្ធផល 9-0 ។​

ក្រុមចចកព្រៃ បានរកគ្រាប់បាល់ដំបូង នៅនាទី ១០ ដោយកីឡាករ Ben Chilwell ប៉ុន្តែ​ក្រុមម្ចាស់ផ្ទះ បានទទួលរឿង​មិនសមប្រកប ដោយនាទី ១២ កីឡាករ Ryan Bertrand បានទទួលកាតក្រហម ដែលធ្វើឲ្យក្រុមភ្ញៀវមានឱកាសធំ ក្នុងការសម្រុកដើម្បីរកគ្រាប់បាល់ ។​

ក្នុងនោះដែរ Ayoze Perez បានរកគ្រាប់បាល់ហ៊ែកទ្រីក និង Jamie Vardy រកបានគ្រាប់បាល់ហ៊ែកទ្រី​ និង Youri Tielemans រកបានមួយគ្រាប់ និង James Maddison រកបានមួយគ្រាប់ ។
លទ្ធផលនេះ បានធ្វើឲ្យក្រុម The Fox ឡើងទៅកាន់លេខរៀងទី​២ នៃតារាង មាន ២០ពិន្ទុក្នុងដៃ ៕​
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=hkTVutmTXb4