កាសែតអង់គ្លេស The Mirror នៅថ្ងៃសុក្រនេះបានចេញផ្សាយថាវិរៈបុរសនិងជាអតីតកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លឹបកាំភ្លើងធំ Arsenal លោក Robin van Persie បានបង្ហាញអារម្មណ៍មិនពេញចិត្តឡើយចំពោះការដឹកនាំរបស់លោក Unai Emery រហូតមកដល់ពេលនេះ។
Van Persie ជឿជាក់ថា Emery មិនមែនជាគ្រូបង្វឹកគោលដៅសម្រាប់ក្លឹបកាំភ្លើងធំ Arsenal ហើយបញ្ជាក់ថាទៀតបុរសអេស្បាញរូបនេះមិនអាចមានសមត្ថភាពក្នុងការផ្សារភ្ជាប់ជាមួយនឹងកីឡាករទាំងឡាយរបស់ក្លឹបឡើយហើយក្នុងនោះទំរង់លេងរបស់ក្លឹបគឺមិនមានភាពវិវត្តទៅមុខសោះឡើយ។
ការប្រកួតមិនសូវជោគជ័យនាពេលកន្លងមកនិងចុងក្រោយនេះគឺយកឈ្នះក្រុម Vitoria ទាំងប្រផិតប្រផោយក្នុងលទ្ធផល៣ទល់នឹង២ដោយក្នុងនោះ២គ្រាប់គឺជាការរកបានដោយកីឡាករខ្សែប្រយុទ្ធបម្រុងទើបផ្លាស់ចូល Nicolas Pepe៕
ប្រែសម្រួល:Lee