ភ្នំពេញ៖ ដំណើរកម្សាន្តរបស់លោកអ្នក មិនអាចអត់បាននូវការថតរូបទុកជាអនុស្សាវរីយ៍ ជាលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងគូស្នេហ៍ ដែលស្ថិតក្នុងតំបន់កម្សាន្តល្បីៗក្នុងប្រទេសកម្ពុជា ដោយអ្នកជំនាញថតរូបម្នាក់បានបង្ហាញពីទីតាំងថតរូបដ៏ល្អ ហើយស្អាត ដែលស្ថិតនៅលើ ទឹកដីនៃខេត្តសៀមរាប ។

ប្រិយមិត្តពិតជាស្គាល់យ៉ាងច្បាស់នូវរូបថតមួយសន្លឹក ដែលបង្ហាញពីទឹកចិត្តឪពុកម្នាក់ ដែលបានជូនកូនមកមើលបាល់ទាត់ក្រុមជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែមិនមានសំបុត្រចូលទស្សនា ដោយទស្សនាពីក្រៅរបង ជាមួយកូនប្រុស ។ រូបថតមួយសន្លឹកនេះ ចេញពី ទឹកដៃ របស់ លោក សឿន សាយ័ន្តសន្យា ដែលជាអ្នកថតរូបម្នាក់ សកម្មម្នាក់ក្នុងវិស័យបាល់ទាត់ ។ ក្រៅពីជំនាញថតបាល់ យុវជន សឿន សាយ័ន្តសន្យា តែងតែបង្ហាញ ទឹកដៃ ថតរូបឲ្យម៉ូដែលលក្ខណៈ Out Door ។

ថ្មីៗនេះដែរ លោក សឿន សាយ័ន្តសន្យា បានបង្ហាញនូវទឹកដៃថ្មីមួយទៀតដែលជាចំណេះដឹងដ៏តិចតួចសម្រាប់ប្រិយមិត្តធ្វើដំណើរទៅកាន់ទឹកដី នៃខេត្តសៀមរាប ដោយបង្ហាញប្លង់ខ្លះៗដែលប្រិយមិត្តមិនគួររំលង ក្នុងការថតទុកជាអនុស្សាវរីយ៍ ។ ប្លង់ថតរូបស្អាតៗ ជាច្រើនត្រូវបានរំលេចឡើង នៅលើទឹកដីដ៏ស្រស់បំព្រងក្នុងបរិវេណអង្គរវត្ត និងប្លង់ជាច្រើនទៀត នៅលើទឹកដីនៃខេត្តសៀមរាប។
តោះ! ទស្សនាប្លង់ថតរូបស្អាត ដូចខាងក្រោមនេះ៖
































