JOSE MOURINHO c អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់បន្ទាប់ពីមានសេចក្តីរាយការណ៍ថាបានជួបពិភាក្សាជាមួយ Borussia Dortmund អំពីការកាន់កាប់។
ក្លិប Dortmund កំពុងស្ថិតក្នុងស្ថានភាពលំបាក ក្រោមការដឹកនាំរបស់លោក Lucien Favre ដែលកំពុងជំរុញឲ្យមានការផ្លាស់ប្តូរ។
កាសែតBild ក្នុងប្រទេសអាល្លឺម៉ង់បានចុះផ្សាយថា Dortmund កំពុងមានទំនាក់ទំនងយ៉ាងល្អជាមួយ Jose Mourinho ដើម្បីក្លាយជាគ្រូបង្គោល នៅក្លិប ប៉ុន្តែកាសែតខាងលើបានអះអាងថា មិនអាចនឹងធ្វើការដោះដូរអ្នកគ្រប់គ្រងក្នុងពាក់កណ្តាលរដូវកាលបានទេ ។
ចាប់តាំងពីក្លិបបិសាចក្រហម បញ្ឈប់ការងារកាលពីខែធ្នូ គ្រូបង្វឹកសញ្ជាតិព័រទុហ្កាលរូបនេះ កំពុងស្វែងរកការងារបន្ត ជាមួយគោលដៅ ដែលក្លិបចង់បាន។ដូចច្នេះគាត់បានរៀនភាសាអាឡឺម៉ង់ហើយធ្លាប់សារភាពថាការងារនៅ Bundesliga មិនមែនជាបញ្ហាទេ។
គាត់បានប្រាប់ Gazzetta dello Sport ថា ឥឡូវនេះខ្ញុំកំពុងសិក្សាភាសាអាល្លឺម៉ង់ ព្រោះខ្ញុំអត់ចេះភាសានេះ រាល់ថ្ងៃខ្ញុំ និយាយភាសាអេស្ប៉ាញ ព័រទុហ្កាល បារាំង និង អ៊ីតាលី ៕