Home ព័ត៌មានកីឡា គ្រូកាំភ្លើងធំ ប្រាប់ឈ្មោះកីឡាករហង្សក្រហមដែលលោកធ្លាប់ចង់បាន

គ្រូកាំភ្លើងធំ ប្រាប់ឈ្មោះកីឡាករហង្សក្រហមដែលលោកធ្លាប់ចង់បាន

0

គ្រូកាំភ្លើងធំ Arsenal លោក Unai Emery បានបង្ហើបថាក្លិបចង់ ចុះហត្ថលេខាយកកីឡាករបាល់ទាត់ Fabinho របស់ហង្សក្រហម ក្នុងអំឡុងពេលលោកមកកាន់កាប់ដំបូង ។
គ្រូកាំភ្លើងធំ បានចូលរួមដឹកនាំក្លិប ក្រោយចាកចេញពី PSG ហើយគាត់ បានសរសើរទៅលើ កីឡាករសញ្ជាតិប្រេស៊ីល ។

ថ្លែងមុនការប្រកួត Europa League ដោយក្លិបត្រូវជួបជាមួយ Vitoria លោក Unai Emery បានអះអាងថា គាត់ចង់បានកីឡាករ Fabinho ដោយចង់បានកីឡាករនេះតាំងពីគាត់លេងនៅ Monaco មុនជ្រើសរើសហង្សក្រហម ដោយអំឡុងពេលនោះ ចង់ចុះហត្ថលេខា មករួមរស់ ជាមួយ PSG ដែរ​។ ជាងនេះនៅពេលដែលខ្ញុំមកដល់ទឹកដីអង់គ្លេស ក៏នៅតែដាក់ឈ្មោះគាត់នៅលើតុ ដើម្បីចុះហត្ថលេខាដូចគ្នា តែសោកស្តាយ គាត់បាន ចុះហត្ថលេខាជាមួយ ហង្សក្រហម៕

 

Previous articleMichy Batshuayi ជួយឲ្យតោខៀវឈ្នះលើ Ajax កាប្រកួតក្រៅដី​(មានវីដេអូខ្លី)
Next articleMourinho កំពុងចរជាមួយក្លិបធំនៅអាល្លឺម៉ង់ ដែលកំពុងជួបវិបត្តិរដូវកាលនេះ