មេឃខៀវប្រជែងជាមួយក្លិបយក្សអេស្ប៉ាញយក កីឡាករខ្សែបម្រើ Napoli ជំនួសតំណែង David Silva

0

Man City នឹងប្រជែង​ជាមួយ Barcelona និង Real Madrid ក្នុងការប្រជែងយក Fabian Ruiz របស់ Napoli ដើម្បីយកមកជំនួស David Silva ។
លោក Pep Guardiola កំពុងតាមប្រមាញ់រកអ្នកជំនួសតំណែងកីឡាករដេវីដស៊ីលវ៉ាដែលបានបញ្ជាក់រួចហើយថាលោកនឹងចាកចេញពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Fabian Ruiz កំពុងក្លាយជាកីឡាករ​តែម្នាក់គត់ដែលអាចជំនួសតំណែង David Silva បាន ដោយកំពុងជាប់ឈ្មោះជាកីឡាករល្អបំផុត អាយុ ក្រោម​២១ឆ្នាំរបស់អេស្ប៉ាញ។​Man City ឥឡូវនេះកំពុងបង្កើនការខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខារបស់គាត់ដោយបញ្ជូនអ្នកស៊ើបការមួយរូបទៅមើលការប្រកួតក្របខ័ណ្ឌ Champions League របស់ Napoli ប្រឆាំងនឹង Salzburg នៅយប់ថ្ងៃពុធនេះបើយោងតាម ​​The Guardian ៕