គ្រាប់បាល់តាមស្មើម្ចាស់ផ្ទះ Man United ដោយកីឡាករខ្សែប្រយុទ្ធអង់គ្លេស Lallna គឺជាគ្រាប់បាល់ដែលបានជួយសង្គ្រោះក្រុមហង្សក្រហម Liverpool បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនដដែលក្នុងរដូវកាលនេះនិងបន្ថែ១ពិន្ទុឈរលើកំពូលតារាងដដែល។
Lallana បានក្លាយទៅជាកីឡាករមិនសំខាន់សម្រាប់លោក Klopp អស់រយៈពេលជាយូរមកហើយហើយ១គ្រាប់នេះគឺពិតជាបានធ្វើឲ្យមានការពិចារណាឡើងវិញចំពោះអនាគតរបស់ Lallana។កីឡាករផ្ទាល់បាននិយាយថាការប្រកួតនេះនិងគ្រាប់បាល់១គ្រាប់នោះគឺពិតជាមានតម្លៃណាស់សម្រាប់ខ្លួនដែលវាគឺជាគ្រាប់បាល់ដែលខ្លួនបានខកខានអស់រយៈពេល២ឆ្នាំកន្លះទៅហើយនោះ។
គួរឲ្យដឹងដែរថា Lallana រកបានគ្រាប់បាល់ចុងក្រោយបង្អស់របស់ខ្លួនតាំងតែពីខែឧសភាឆ្នាំ២០១៧មកម្ល៉េះក្នុងការប្រកួតជាមួយនឹងក្រុម Middlebrough ប៉ុន្តែកីឡាករនៅតែមានភាពវិជ្ជមានចំពោះទំនាក់ទំនងក្លឹបដដែលទោះបីជាមិនបានសូវបង្ហាញខ្លួនជាប់លាប់ក្តី៕
ប្រែសម្រួល:Lee