Home ព័ត៌មានកីឡា Cancelo សង្ឃឹមយកបានតំណែងទី១ជំនួស Kyle Walker

Cancelo សង្ឃឹមយកបានតំណែងទី១ជំនួស Kyle Walker

0

កីឡាករខ្សែការពារប៉ទុយហ្គាល់ Joao Cancelo មកដល់សប្តាហ៍នេះបានបង្ហាញខ្លួនឲ្យជម្រើស១១នាក់ដំបូងរបស់ក្លឹបបាន៣ប្រកួតជាប់គ្នាមកហើយហើយក៏កំពុងជឿជាក់ដែរថានឹងអាចនៅតែបន្តស្ថិតនៅក្នុងជម្រើសទី១របស់លោក Pep ដដែលក្នុងការប្រកួត Champion League ប៉ះនឹងក្រុម Atalanta។

គេជឿជាក់ថា Cancelo នឹងមិនបណ្តាលឲ្យឧិកាសនេះរបូតចេញពីដៃឡើយក្នុងការបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូងរហូតរបស់ក្លឹបនោះហើយវានឹងក្លាយទៅជាដំណឹងដ៏អាក្រក់មួយសម្រាប់ខ្សែការពារអង់គ្លេស Kyle Walker ទៅវិញ។កន្លងមកគិតចាប់តាំងតែពីផ្លាស់មកពីក្លឹបJuventusកាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួន៦០លានផោននោះរូបគេបានរងចាំឧិកាសនេះអស់ពេលមួយរយៈទៅហើយ។

Canceloវ័យ២៥ឆ្នាំរូបនេះបានបង្ហាញខ្លួនដំបូងឲ្យក្លឹប Man City តាំងតែពីពេលប្រកួតជាមួយនឹង Preston ក្នុងពានរង្វាន់ EFL Cup កាលពីចុងសប្តាហ៍មុនហើយនិងការប្រកួត៣ដងចុងក្រោយនេះផងក្នុងនាមជាកីឡាករជម្រើសទី១របស់លោក Pep៕

ប្រែសម្រួល:Lee

 

Previous articleLallana ត្រូវរងចាំអស់ជិត៣ឆ្នាំទើបអាចរកគ្រាប់បាល់លើកទី១វិញហើយជួយក្លឹបផុតពីបរាជ័យ
Next articleវិរៈបុរសបាល់ទាត់ច្រើននាក់គ្រោងបរិច្ចាគខួរក្បាលដើម្បីការពិសោធន៍