Shearer សរសើរ Rashford ហើយអះអាងកីឡាកររូបនេះឡើងដល់កម្រិតកំពូលវិញ

0

អ្នកជំនាញវិភាគបាល់និងជាអតីតកីឡាករឆ្នើមរបស់អង់គ្លេសផងនិងក្លឹប Newcaslte ផងគឺលោក Alan Shearer នៅក្រោយការប្រកួតរវាងបិសាចក្រហម Man United និងហង្សក្រហម Liverpool ហើយបានធ្វើការសរសើរយ៉ាងខ្លាំងទៅលើកីឡករខ្សែប្រយុទ្ធ Marcus Rashford ថាគេបានត្រឡប់មកដល់ទំរង់លេងល្អបំផុតរបស់ខ្លួនវិញហើយ។

ខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងរូបនេះអាចរកគ្រាប់បាល់១គ្រាប់នាំមុខដំបូងសម្រាប់ម្ចាស់ផ្ទះទាំងគួរឲ្យភ្ញាក់ផ្អើលនិងសប្បាយរីករាយបំផុតសម្រាប់អ្នកគាំទ្រនិងបានបន្តស្វែងរកឧិកាសល្អៗជាច្រើនបន្ថែមទៀតប៉ុន្តែលទ្ធផលចុងក្រោយបានត្រឹម១ស្មើដោយ Lallana របស់ Liverpool ជាអ្នករក១គ្រាប់សងវិញនៅនាទីចុងក្រោយ។

Shearer ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមការងាររបស់ The Sun នៃចក្រភពអង់គ្លេសនោះបាននិយាយថាការស៊ុតបញ្ចូលទីដ៏អស្ចារ្យពីសំណាក់ Rashford ជាការទាត់បាល់បញ្ចូលទីលំដាប់ថ្នាក់កីឡាករល្អបំផុតលើលោកនិងសាកសមបំផុត៕

ប្រែសម្រួល:Lee