Woodward ទៅដល់ទីលានហ្វឹកហាត់របស់ក្លឹបក្រោយលទ្ធផលស្មើជាមួយនឹង Liverpool

0

កាសែតអង់គ្លេស The Mirror នៅថ្ងៃចន្ទនេះបានសរសេរថាទោះបីជាបានធ្លាក់ទៅដល់លេខរៀងទី១0ក្នុងតារាងក្តីក្នុងពេលបច្ចុប្បន្ននេះប៉ុន្តែជឿជាក់អនុប្រធានប្រតិបត្តិរបស់ក្លឹបបិសាចក្រហម Man United លោក Ed Woodward នៅតែបន្តគាំទ្រដល់លោកគ្រូបង្វឹក Solkjaer ដដែលនៅពេលនេះ។

សប្តាហ៍នេះបិសាចក្រហម Man United រកបានតែ១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតស្មើជាមួយនឹងហង្សក្រហម Liverpool ក្នុងទឹកដីខ្លួនឯង។លោក Woodward ត្រូវបានគេដឹងផងដែរថាបានធ្វើដំណើរទៅដល់ទីលានហ្វឹកហាត់ Carrington ផងដែរនៅក្រោយការប្រកួតកាលពីយប់ថ្ងៃអាទិត្យនេះ។

ការមកដល់មុនម៉ោងទាំងដែលគ្រូបង្វឹកលោក Solkjaer និងកីឡាករទាំងឡាយមិនទាន់បានមកដល់រហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃចន្ទនេះ។Solkjaer ជាមួយនឹងកូនប្រុសគឺជាមនុស្សបន្ទាប់ដែលត្រូវបានគេដឹងថាមកដល់ទីលានហ្វឹកហាត់មុនគេបន្ទាប់ពីលោកWoodward៕

ប្រែសម្រួល:Lee