Koeman នឹងអាចលាឈប់ពីជម្រើសជាតិភ្លាមប្រសិន Barcelona ចាប់អារម្មណ៍

0

លោក Ronald Koeman ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាគ្រូបង្វឹករបស់ជម្រើសជាតិហូឡង់នោះមានកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នា២០២២ប៉ុន្តែក្នុងលក្ខណ្ឌដែលបានចែងក្នុងពេលនេះមានន័យថាគាត់អាចចាកចេញពីតំណែងនេះពេលណាក៏បានប្រសិនបើជាការសម្រេចចិត្តរបស់គាត់។

បច្ចុប្បន្នគេជឿជាក់ថាគ្រូបង្វឹកអតីតក្លឹប Everton វ័យ៥៦ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរពីសំណាក់ក្លឹបយក្សអេស្បាញ Barcelona។ហូឡង់ក្រោមការដឹកនាំរបស់លោក Koeman ពេលនេះកំពុងស្ថិតនៅក្នុងកំពូលតារាងជម្រុះអ៊ឺរ៉ូឆ្នាំ២០២០ក្នុងក្រុមCឈរពីលើក្រុមអាល្លឺម៉ង់ផងដែរ។

ប្រភពដដែលបានសរសេរទៀតថាប្រសិនបើគ្រូបង្វឹកក្លឹប Barcelona បច្ចុប្បន្នគឺលោក Valverde នឹងបរាជ័យក្នុងការដឹកនាំក្លឹបក្នុងការប្រជែងពានរង្វាន់ Champion League ដូចពីការដូវកាលមុនទៀតនោះលោក Koeman គឺនឹងមានឱកាសកាន់តែច្រើនក្នុងការមកធ្វើការនៅអេស្បាញជាមិនខាន៕

ប្រែសម្រួល:Lee