លៀក លីដា ថាម្នាក់ស្រីនោះជាប្រពន្ធចុង ឬប្រពន្ធដើម! ហើយដែរសួរខ្ញុំថាគាត់មានភក្តីភាពចំពោះខ្ញុំអត់ ?

0

ភ្នំពេញ៖ រឿងរ៉ាវ រវាងលោកលៀក លីដា និង អតីតភរិយា​ ឈ្មោះ panhcha June បានក្លាយជាប្រធានបទក្តៅថ្មីមួយទៀតហើយ នៅព្រឹកថ្ងៃទី​២១ តែតុលា​ នេះដោយខាង ប្រុស​ជាម្ចាស់ផលិតកម្ម LD បានព្យាយាមចេញមុខបកស្រាយ ជាមួយប្រធានបទ «ការបកស្រាយជូនដល់សាធារណជន ដើម្បីត្រិះរិះពិចារណា» ។

ក្នុងវីដេអូសន្និសីទកាសែតនោព្រឹកនេះ លោកបាននិយាយថា អ្នកទាំងអស់គ្នាដៀលប្រមាថខ្ញុំ តើអ្នកទាំងអស់គ្នា​មានសួរខ្ញុំថា ម្នាក់ស្រីនោះបានផ្តល់ភក្តីភាពឲ្យខ្ញុំវិញអត់ ? មានដែលសួរម្នាក់ស្រីនោះ ដែលផិតក្បត់ខ្ញុំអត់ ។ ទោះរឿងនោះយ៉ាងម៉េចក៏អត់ ពួកយើងបានចែកផ្លូវគ្នាត្រឹមត្រូវ ដោយលក្ខណ្ឌ គាត់បានយកឡាន និងផ្ទះ ហើយកូនស្រីផ្តល់ឲ្យខ្ញុំ ។ ដោយគាត់ជ្រើសរើសយកផ្ទះ និងឡាន ។
អ្នកទាំងអស់គ្នា ជេរប្រមាថ ខ្ញុំ តើអ្នកទាំងអស់គ្នាមានដែរសួរថា ចែៗ នៅក្លិបដល់ស្មានហ្នឹងៗ មាននរណាមើលកូនអត់ ។
បើសិនជាម្តាយដ៏ត្រឹមត្រូវមែន មិនមែន​មកឈ្លោះគ្នានៅលើហ្វេសប៊ុក ទុកស្លាកស្នាម​ឲ្យកូន គួរណាស់ពិចារណាគ្នា វែកញែករកខុសត្រូវ ។​

លោកថា ម្សិលមិញលោកបានខលទៅចរចារជាមួយ អតីតភរិយា ឈ្មោះ panhcha June ដែរតែ គាត់បានរីខតស៍ យកត្រង់ចំណុចថាកូន ឥតខាន់ ស្លាមកបង្ហោះ តើអ្នកទាំងអស់គ្នាដឹងថាវីដេអូមុន នឹងខ្ញុំនិយាយពីអត់អី ? ដោយវីដេអូដំបូងឡើយគាត់មិនបង្ហាញ ដោយបង្ហាញវីដេអូខ្លី ដែលនិយាយ ត្រង់ចំណុចនេះ ឲ្យអ្នកទាំងអស់គ្នាជេរខ្ញុំ ។ រឿងនេះមិនមែនប៉ុណ្ណឹងឡើយ ដោយខ្ញុំចង់បញ្ចប់រឿងណាស់ ដោយសុំចរចារគ្នា ដោយហៅ ទាំងម្នាក់ប្រុស ហ្នឹង តែគាត់ជំរុញខ្ញុំ គាត់បញ្ចោះបន្សោករឿងស្រីឡាង ខ្ញុំក៏ថាមិនបាច់ បញ្ចោះបន្សោកទេរឿងស្រីឡាង ខ្ញុំមិនចុះអេតាស៊ីវិល ជាមួយគ្នា ដោយខ្ញុំមិនចង់ឲ្យកូនខ្ញុំក្លាយជាកូនស្រីឥតខាន់ស្លា បើសិនជាខ្ញុំទៅចុះអេតាស៊ីវិលជាមួយស្រីផ្សេង កូនស្រីខ្ញុំនឹងក្លាយជាកូនឥតខាន់ស្លា ។

លោកថា ពាក់ព័ន្ធករណីជេរ ខម្មិន លោកមិនអាចបិទសិទ្ធទៅលើម្នាក់ស្រី (អតីតប្រពន្ធបានទេ) ប៉ុន្តែលោកសង្ឈឹមថាច្បាប់នឹងអាចធ្វើបាន ទៅលើរឿង រ៉ាវ​ទាំងនេះ ហើយរឿងផ្សេងៗទៀតទុកឲ្យច្បាប់ធ្វើទៅចុះ ។ ក្នុងនោះលោកក៏បាននិយាយថា តើអ្នកទាំងអស់គ្នាបានដឹងទេថា មនុស្សប្រុស ដែលម្នាក់ស្រី(អតីតប្រពន្ធលោក) កំពុងទាក់ទងជាប្តីគេមានកូនមួយអត់ ? អ្នកឯងចង់ដឹងថា ប្រពន្ធគេផ្ញើសារមកខ្ញុំថាម៉េចអត់ ? ខ្ញុំមិនបង្ហាញដោយសារតែខ្ញុំមានមាយាទត្រឹមត្រូវ មិនឲ្យអាប់ឱនកិត្តិយស ដែលគេប្រាប់នោះទេ ។ តើរាល់ថ្ងៃនេះ ម្នាក់ស្រី (អតីតប្រពន្ធលោក) ជាប្រពន្ធចុង ឬប្រពន្ធដើម ខ្ញុំសូមសួរទៅអ្នកទាំងអស់គ្នាមើល ?