Pulisic អង្គុយយំពេលអាម៉េរិកចាញ់កាណាដា (មានវីដេអូខ្លី)

0

ខ្សែប្រយុទ្ធតោខៀវ Christian Pulisic បានសម្រក់ទឹកភ្នែក ក្រោយពីបានដូរ​ចេញ ក្នុងការប្រកួតររវាង​ អាម៉េរិក និង​កាណាដា ដោយក្នុងនោះ កាណាដា បានយកឈ្នះទៅលើ អាម៉េរិកក្នុងលទ្ធផល 2-0 ក្នុងព្រឹត្តិការណ៍ CONCACAF Nation League នាថ្ងៃម្សិលមិញ ។
កីឡាករ​អាយុ ២១ឆ្នាំរូបនេះ លេងបានតែ ៦០នាទី ក៏ត្រូវបានដូរចេញ នឹងបានអង្គុយបង្ហូរទឹកភ្នែកនៅលើកៅអី ។

បន្ទាប់ពីការប្រកួតអ្នកចាត់ការទូទៅរបស់សហរដ្ឋអាមេរិកលោក Gregg Berhalter បានអះអាងថា Pulisic បានទទួលរងនូវរោគសញ្ញាដូចជាជំងឺផ្តាសាយនិងគ្រុនក្តៅ។ ប៉ុន្តែជាមួយនឹងការប្រកួតនៅ 0-0 នៅពេលដែលគាត់ត្រូវបានគេដូរចេញលោក Pulisic ពិតជាមិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់ Berhalter ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=E0OCH6TszwI