Home ប្រដាល់ ការប្រកួតរវាងកីឡាករប៊ូខាវ​ និង ជើងខ្លាំងចិន មិនបានលុបចោលនោះទេ​

ការប្រកួតរវាងកីឡាករប៊ូខាវ​ និង ជើងខ្លាំងចិន មិនបានលុបចោលនោះទេ​

0

ភ្នំពេញ៖ ក្រោយពីលេចលឺព័ត៌មានថា ការប្រកួតរវាងកីឡាករ ប៊ូខាវ និងិ Yuan Bin ដែលជាការជួបគ្នាលើកទី​២ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩ នៅក្រុងភ្នំពេញ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ថោន ត្រូវបានលុបចោល ។

ប្រភពព័ត៌មានដែលបានចុះផ្សាយនេះ បានលើកឡើងថា ការលុបចោលការប្រកួតនេះដោយសារតែ Yuan Bin កីឡាករសញ្ជាតិចិនសុំដកខ្លួនពី ការប្រកួតក្នុងកម្មវិធី MAS Fight Kun Khmer ដែលធ្វើឡើងនៅម្តុំទួលសង្កែ ។​
ទោះបីជាយ៉ាងនេះក្តី ប្រភពចេញពីបុគ្គលិករបស់ផលិតកម្មថោន បានប្រាប់ OBN Asia តាមសារអេឡិចត្រូនិកឆាតហ្វេសប៊ុកឲ្យដឹងថា មិនមានការលុបចោលទេ បួខាវ មកដល់ថ្ងៃ21នេះហើយ យ៉ាងពិតប្រាកដ ។ លោកបន្តថា នោះគ្រាន់តែជាការវាយប្រហារ ដើម្បី បំពុលព័ត៌មានតែប៉ុណ្ណោះ ៕

 

Previous articleអ្នកប្រដាល់វ័យក្មេងម្នាក់ បានស្លាប់ក្រោយរបួសក្បាលធ្ងន់ធ្ងរលើសង្វៀន(មានវិដេអូខ្លី)
Next articlePulisic អង្គុយយំពេលអាម៉េរិកចាញ់កាណាដា (មានវីដេអូខ្លី)