The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧ខែតុលានេះបានឲ្យដឹងថាកីឡាករឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Son Heung min នៅក្រោយការប្រកួតទាំងគ្មានទស្សនិកជននៅកូរ៉េខាងជើងនោះបាននិយាយថាជាលទ្ធផលដ៏ល្អប្រសើរហើយដែលបានត្រឹមស្មើ០ទល់នឹង០នោះក្នុងប្រកួតនេះ។
កីឡាកររូបនេះបានបញ្ជាក់ទៀតថាជាសំណាងរបស់កីឡាករទាំងឡាយរបស់កូរ៉េខាងត្បូងដែលបានវិលមកប្រទេសវិញដោយគ្មានរបួសនោះដែលអនុប្រធានសមាគមន៍បាល់ទាត់កូរ៉េខាងត្បូងក៏ធ្លាប់បានអះអាងដែរថាការប្រកួតនៅទីក្រុងព្យុងយ៉ាងលើកនេះគឺដូចជាសង្គ្រាម។
គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអង្គារនៅកីឡាដ្ឋាន Kim II-sung នាទីក្រុងព្យុងយ៉ាងនោះបានបញ្ចប់ទៅដោយគ្មានស៊ុតបញ្ចូលទីគ្នាឡើយខណៈដែលកីឡាករ២រូបពីក្រុមទាំងពីរត្រូវបានទទួលរងកាតក្រហម៕
ប្រែសម្រួល:Lee