ខ្សែការពារក្លឹបហង្សក្រហម Liverpool កីឡាករ Alexander Arnold ក្រោយពីជួយក្លឹបលើកពានរង្វាន់ជាច្រើនដូចជា European Cup និង Champion League កាលពីរដូវកាលមុននោះមករូបគេបានមានឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង១១នាក់ល្អបំផុតរបស់ PFA និងកីឡាករខ្សែការពារស្លាបស្តាំល្អបំផុតនៅ Champion League ផង។
កាសែតអង់គ្លេស The Mirror ចេញផ្សាយនៅថ្ងៃពុធនេះបានសរសេរថាដោយឡែកកីឡាករអង់គ្លេសវ័យក្មេងរូបនេះនឹងទទួលបានពានរង្វាន់ថ្មីមួយទៀតក្រោយជួយបញ្ជូនបាល់រកគ្រាប់បាល់បានទៅដល់១២គ្រាប់កាលពីរដូវកាលមុន២០១៨-២០១៩គឺឯកទក្តកម្មថ្មីដែលជាកីឡាករខ្សែការពារតែម្នាក់គត់នៅលីកកំពូលអង់គ្លេសជួយរកគ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាល។
តាមពិតមានកីឡាករប្រជែងម្នាក់ដែលសម្រាប់ឯកទក្តកម្មថ្មីមួយនេះគឺជាមិត្តរួមក្លឹប Liverpool ផងនិងជាមិត្តក្រុមជម្រើសជាតិអង់គ្លេសផងកីឡាករRobertsonដែលរដូវកាលមុនដូចគ្នាគេអាចជួយបញ្ជូនបាល់ស៊ុតបញ្ចូលទៅដល់ទៅ១១គ្រាប់៕
ប្រែសម្រួល:Lee