អតីត CEO លីកកំពូលអង់គ្លេសត្រៀមខ្លួនក្លាយជាទីប្រឹក្សារបស់លីកកំពូលអូស្ត្រាលី

0

បរទេស៖ អតីតនាយកប្រតិបត្តិអង់គ្លេស Premier League លោក Richard Scudamore ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេសរបស់ A-League អូស្រ្តាលីនៅព្រឹកថ្ងៃពុធនេះដោយក្នុងនោះសហព័ន្ធបាល់ទាត់អូស្ត្រាលីសង្ឃឹមថាលោកអាចជួយបង្កើនគុណភាពលីកបាល់ទាត់ក្នុងស្រុកមួយនេះឡើង។

លោកធ្លាប់ធ្វើការគ្រប់គ្រងនៅលីកកំពូលអង់គ្លេសពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៨ លោកScudamoreត្រូវបានគេទទួលស្គាល់ថាបានបង្កើនប្រាក់ចំណូលសរុបចេញពីការប្រកួតប្រជែងនេះតម្លៃប្រហែល ១៩០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំហើយសរុបទៅដល់ជាង ៤ពាន់ដុល្លារអាមេរិកក្នុងអំឡុងពេលពីរទសវត្សដែលលោកទទួលបន្ទុកកិច្ចការងារនៅទីនោះ។

ថ្លែងទៅកាន់ក្រុមសារព័ត៌មានក្នុងស្រុកប្រធានសមាគមក្លឹបបាល់ទាត់អាជីពអូស្ត្រាលីនិងជាម្ចាស់ក្លឹប Western Sydney Wanderersលោក Paul Lederer បាននិយាយថាពួកគេពិតជារីករាយដែលលោកScudamoreបានយល់ព្រមមកធ្វើការជាមួយនឹងពួកយើង៕

ប្រែសម្រួល:Lee