Allegri នឹងត្រូវការបុគ្គលម្នាក់ប្រសិនបើសិនជាត្រូវផ្លាស់ទៅជំនួសលោក Solkjare មែននោះ

0

សំពាធកំពុងបន្តសម្រាប់អ្នកដឹកនាំវ័យក្មេង Ole Solkjare ជាមួយនឹងក្លឹបបិសាចក្រហមខណៈដែលបច្ចុប្បន្នកំពុងស្ថិតនៅពាក់កណ្តាលតារាងនិងមានតែ២ពិន្ទុប៉ុណ្ណោះចេញពីតំបន់ដែលត្រូវកាត់ចោលទៅរដូវកាលក្រោយដែលវាគឺជាស្ថានភាពដ៏អាក្រក់ដែលក្លឹបមិនធ្លាប់មានអស់រយៈពេល៣០ឆ្នាំមកហើយ។

មានការអះអាងជាច្រើនថា Solkjare នឹងត្រូវដឹកនាំក្លឹបជាលើកចុងក្រោយក្នុងការប្រកួតក្នុងទឹកដីរបស់ខ្លួនប៉ះនឹងក្រុមលេខ១លើតារាងបច្ចុប្បន្ន Liverpool នាថ្ងៃទី២០ខែតុលាខាងមុខនេះជាមិនខានប្រសិនបើលទ្ធផលបរាជ័យពិតជានឹងកើតឡើងមែននោះ។

កាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារនេះបានសរសេរថាបេក្ខភាពព័ត៌មានជាច្រើនអំពីបេក្ខភាពថ្មីក្នុងការមកជំនួសតំណែងកីឡាករនវេយរូបនេះដោយក្នុងនោះក៏មានអតីតអ្នកចាត់ការក្លឹប Juventus លោក Allegri ផងដែរ។ប្រភពដដែលបានបញ្ជាក់ទៀតថាប្រសិនបើជាការពិតនឹងអាចកើតឡើងមែននោះលោក Allegri នឹងត្រូវការអតីតកីឡាករឆ្នើមម្នាក់របស់លោកដែលធ្លាប់ធ្វើការជាមួយគ្នានៅJuventusនិងក៏ជាអតីតកីឡាករឆ្នើមរបស់Man Unitedដែរនោះគឺ Patrick Evra មកធ្វើការជាមួយនឹងគ្នានៅ Old Trafford នេះ៕

ប្រែសម្រួល:Lee