ខ្សែប្រយុទ្ធបារាំង Anthony Martial បានក្លាយទៅជាកីឡាករចុងក្រោយម្នាក់ទៀតដែលត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាកររបួសរបស់ក្លឹបបិសាចក្រហម Man United ក្រោយការវិលត្រឡប់របស់កីឡាករសំខាន់ៗមួយចំនួនមកទីលានហ្វឹកហាត់ហើយផងដែរនោះ។
Martial ត្រូវបានគេជឿជាក់ដែរថានឹងអាចត្រឡប់មកចូលរួមហ្វឹកហាត់វិញក្នុងពេលឆាប់ៗនេះហើយនឹងអាចថែមទាំងមានឈ្មោះក្នុងការប្រកួតដ៏សំខាន់ជាមួយនឹងLiverpoolទៀតផង។Martialបានអវត្តមានពីក្លឹបគិតចាប់តាំងតែពីពេលរបួសក្នុងការប្រកួតបរាជ័យលើក្រុម Crystal Palace ក្នុងលទ្ធផល២ទល់នឹង១កាលពីខែសីហាមកម្ល៉េះ។
ទោះបីជាមិនមានការបញ្ជាក់ពីពេលវេលាកំណត់ច្បាស់លាស់មែនប៉ុន្តែអ្នករាយការណ៍ព័ត៌មានកីឡាកររបស់ BBC លោក Simon Stone បានអះអាងថាMartial, PogbaនិងBissakaដែលទើបជាសះស្បើយពីរបួសនោះនឹងអាចធ្វើការហ្វឹកហាត់វិញនិងមានឈ្មោះក្នុងការប្រកួតដ៏សំខាន់បំផុតជាមួយនឹងLiverpoolជាមិនខាន៕
ប្រែសម្រួល:Lee