កាសែតរបស់អង់គ្លេសនៅថ្ងៃអង្គារនេះបានសរសេរថាម្ចាស់ភាគហ៊ុនរបស់ក្លឹបបិសាចក្រហម Man United ដែលកំពុងកាន់កាប់ហ៊ុនប្រមាណជា១៣ភាគរយលោក Kevin Glazerគឺកំពុងត្រៀមខ្លួនក្នុងការដាក់លក់ហ៊ុនទាំងអស់របស់ក្លឹបចេញក្នុងពេលខាងមុខនេះ។
លោកGlazerនិងបងប្អូនរបស់លោកទាំង៥នាក់ត្រូវបានគេជឿជាក់ថាមានភាគហ៊ុនសរុបប្រមាណជា៩០ភាគរយនៃក្លឹប។ភាគហ៊ុនទំហំ១៣ភាគរយគឺមានតម្លៃលើទីផ្សារបច្ចុប្បន្នប្រមាណជា២៧០លានផោនដោយសារតែលោកបានទស្សទាយថាប្រាក់ចំណេញរបស់ក្លឹបសម្រាប់ឆមាសទី១នឹងធ្លាក់ចុះ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថាហ៊ុនប្រភេទ B class របស់លោកត្រូវបានប្តូរទៅជា A classនិងអាចដាក់លក់លើភាគហ៊ុនរបស់ទីក្រុងញូវយ៉កបាន។នេះមានន័យថាសិទ្ធិរបស់លោក Glazerនឹងឈានមកដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះហើយនឹងអាចកើតឡើងបន្តបន្ទាប់ជាមួយនឹងបងប្អូនទាំង៥នាក់របស់លោកដូចគ្នាដែរនាពេលខាងមុខ៕
ប្រែសម្រួល:Lee