Cavani កៀកក្នុងការផ្លាស់ទៅ Juventus ទាំងគ្មានតម្លៃខ្លួនទោះ Man United កំពុងចង់បានក្តី

0

កីឡាករខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវចាកចេញពីក្លឹបបារាំង PSG ហើយនិងបន្តទៅលេងជាមួយនឹងក្លឹបយក្សអ៊ីតាលី Juventus វិញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។

កាសែតអេស្បាញ CalcioMercato បានធ្វើការអះអាងថាកីឡាករ Cavani នឹងអាចចាប់ដៃគូជាមួយនឹងកំពូលខ្សែប្រយុទ្ធជួរមុខរបស់ Juventus ដូចជា Cristiano Ronaldo, Paulo Dybala និង Gonzalo Higuain នារដូវក្តៅក្រោយទោះបីជាបច្ចុប្បន្នក៏កំពុងទាក់អារម្មណ៍របស់ក្លឹបបិសាចក្រហម Man United ក៏ដោយ។

គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះកំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចកុងត្រាជាមួយនឹងក្លឹបបារាំងPSGដែលមានន័យថារូបគេអាចដើរចេញពីក្លឹបទាំងគ្មានតម្លៃខ្លួនបាននាចុងរដូវកាលនេះហើយក្នុងពេលជាមួយគ្នាកីឡាករខ្សែការពារប្រេស៊ីលThiago Silvaផងដែរ៕
ប្រែសម្រួល:Lee