ក្លឹបធំពីរ ប្រជែងយកខ្សែរការពារ Leicester City

0

Ben Chiwell កន្លងមកត្រូវបានគេដឹងថា គឺជាកីឡាករគោលដៅម្នាក់ដ៏សំខាន់ផងដែរ សម្រាប់ក្លឹបបិសាចក្រហម Man United ប៉ុន្តែមកដល់សប្តាហ៍នេះ ប្រភពព័ត៌មាននៅអង់គ្លេស បានអះអាងថាក្លឹបតោខៀវ Chelsea នោះទេ ដែលកំពុងនាំមុខចចារទិញយកខ្សែការពារឆ្នើមរបស់ Leicester City រូបនេះ។

ខ្សែការពារកណ្តាល សញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេមើលឃើញថាជាកីឡាករកម្រិតកំពូល ក្នុងចំណោមខ្សែការពារឆ្នើមទាំងឡាយ របស់លីកកំពូលអង់គ្លេសនាពេលបច្ចុប្បន្ន ហើយរូបគេបានចំណាយពេលជាកីឡាករអាជីព តាំងពីដំបូងរហូតមដល់បច្ចុប្បន្ន ជាមួយតែនឹងក្លឹប Leicestery City ប៉ុណ្ណោះ។

ក្លឹបបិសាចក្រហម Man United ជួបបញ្ហាតំបន់ខ្សែការពារនេះ តាំងតែពីគ្រូបង្វឹកជំនាន់មុនលោក Ole Solkjare មកម្ល៉េះ ខណៈដែលពេលខ្លះក្លឹបត្រូវបង្ខំចិត្តប្រើប្រាស់ Luke Shaw នៅក្នុងតំបន់កណ្តាលផងដែរ៕

ប្រែសម្រួល:Lee