កីឡាករខ្សែប្រយុទ្ធឆ្នើម ដែលជួយក្លឹបមេឃខៀវ Man City លើកពានជាច្រើនរដូវកាលចុងក្រោយនេះ កីឡាករ Raheem Sterling បានធ្វើការអះអាងដ៏គួរឲ្យចាប់អារម្មណ៍មួយថា ឆ្នាំនេះតោ៣អង់គ្លេសនឹងត្រូវបញ្ចប់ការខកខានលើកពាន Euro អស់រយៈពេល៥៤ឆ្នាំមកហើយនោះឲ្យបាន។
Sterling ជឿជាក់ថាអង់គ្លេសក្នុងពេលនេះ គឺពោរពេញទៅដល់កម្លាំងចិត្ត និងប្តេជ្ញាចិត្តសម្រាប់តែជ័យជំនះ គ្រប់ប្រកួតទាំងអស់ ដែលវាគឺសមល្មមគ្រប់គ្រាន់ ក្នុងការបំបែកឯកទក្តកម្ម ដែលមិនធ្លាប់បានធ្វើតាំងតែពី ពានរង្វាន់ពិភពលោក ឆ្នាំ១៩៦៦មកនោះ។
ឈុតធំរបស់អង់គ្លេសបច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate បានបង្កើតប្រវត្តិសាស្ត្រជាច្រើនរួចមកហើយ កាលពីប្រកួតពានរង្វាន់ពិភពលោកនៅរុស្សី Nation Cup និងការប្រកួតថ្មីៗចុងក្រោយនេះ ហើយខណៈដែលកីឡាករសុទ្ធតែមានវ័យក្មេង ពេញកម្លាំង គឺជាមធ្យមពី២៣ ទៅ២៤ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល:Lee