Home ព័ត៌មានកីឡា ខ្សែប្រយុទ្ធវ័យក្មេង ១១ប្រកួតរកបាន១៨គ្រាប់ កំពុងមានទីផ្សារខ្លាំង

ខ្សែប្រយុទ្ធវ័យក្មេង ១១ប្រកួតរកបាន១៨គ្រាប់ កំពុងមានទីផ្សារខ្លាំង

0

កាសែតអង់គ្លេស នៅថ្ងៃសុក្រទី១១ ខែតុលានេះ បានសរសេរថា ក្នុងពេលដែលកំពុងឡើងជើងខ្លាំងនោះ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ត្រូវបានក្លឹបធំៗនៅអ៊ឺរ៉ុប តាមចង់បានយ៉ាងខ្លាំង ហើយពេលនេះក្លឹបដែលកំពុងនាំមុខគេនោះគឺ Real Madrid ។

ប្រភពព័ត៌មាននៅបារាំង AS ក៏បានធ្វើការអះអាងស្រដៀងគ្នាដែរ ថាក្លឹប Real Madrid កំពុងនាំមុខក្លឹបពីរផ្សេងទៀតគឺ Man United និង Barcelona ដើម្បីផ្ទេរយកកីឡាករវ័យក្មេង ដែលអាចរកគ្រាប់បានទៅដល់១៨គ្រាប់ ក្នុងការប្រកួតទាំង១១ដង សម្រាប់ក្លឹប Salzburg រូបនេះមក Bernabeu នារដូវក្តៅក្រោយ។

ទំរង់លេខនៅតំបន់ប្រយុទ្ធរបស់ Real Madrid ហាក់បីដូចជាបានធ្លាក់ចុះខ្លាំង ខណៈដែលបាល់ស៊ុតបញ្ចូលទី នារដូវកាលថ្មីនេះ ហាក់ដូចជាមិនសូវមានចំនួនច្រើនសោះ ក្នុងនោះបើទោះបីជាមាន Hazard, Bale និង Benzema ក៏ដោយ៕

ប្រែសម្រួល:Lee

Previous articleក្លឹបធំពីរ ប្រជែងយកខ្សែរការពារ Leicester City
Next articleកាំភ្លើងធំទិសដៅទិញយកខ្សែបម្រើនៅក្លិបហុល្លង់ ជំនួសតំណែង Ozil