Home ព័ត៌មានកីឡា សោកស្តាយឱកាសធំ Dele ជួលអ្នកជំនាញអាហារនិងកាត់បន្ថយការងារផ្សាយពាណិជ្ជកម្ម

សោកស្តាយឱកាសធំ Dele ជួលអ្នកជំនាញអាហារនិងកាត់បន្ថយការងារផ្សាយពាណិជ្ជកម្ម

0

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី៩ខែតុលានេះបានឲ្យដឹងថាក្រោយធ្លាក់ចេញពីជម្រើសជាតិអង់គ្លេសរួចមក Dele បានចាប់ផ្តើមធ្វើសកម្មភាពមួយចំនួនឡើងវិញដែលហាក់ដូចជាបង្ហាញនូវភាពស្តាយក្រោយចំពោះការបាត់បង់មួយនេះ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Spurs រូបនេះបានថែមទាំងជួលអ្នកជំនាញអាហារផ្ទាល់ខ្លួនម្នាក់និងមិនត្រឹមតែប៉ុណ្ណោះបានបដិសេធមិនទទួលយកកិច្ចសន្យាផ្សាយពាណិជ្ជកម្មនានាឡើយ។

កីឡាករវ័យ២៣ឆ្នាំរូបនេះបានចាប់ផ្តើមការតមអាហារជាពិសេសនៅក្រោយការរងរបួសសសៃជើងខាងឆ្វេងដែលរបួសនេះបានកើតឡើងអស់រយៈពេល១៨ខែមកហើយ។

គួរបញ្ចាក់ដែរថាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Southgate បានដកឈ្មោះ Dele ចេញពីក្រុមអង់គ្លេសក្នុងវគ្គជម្រុះអ៊ឺរ៉ូឆ្នាំ២០២០ក្នុងការប្រកួតជាមួយនឹងឆេកនិងប៊ុលហ្គារីនាពេលខាងមុខ៕

ប្រែសម្រួល:lee

Previous articleអ្នកប្រដាល់ក្នុងទ្រុងម្នាក់បានស្លាប់ ក្រោយបញ្ចប់ការប្រកួតបានបីម៉ោង(មានវីដេអូ)
Next articleហេង ធារ៉ា ចេញបទចម្រៀងចាក់ដោត​ «សូមកើតជាកូនម៉ែ» បង្កប់អត្ថន័យជ្រាលជ្រៅ