ហេង ធារ៉ា ចេញបទចម្រៀងចាក់ដោត​ «សូមកើតជាកូនម៉ែ» បង្កប់អត្ថន័យជ្រាលជ្រៅ

0

ភ្នំពេញ៖ ហេង ធារ៉ា ថ្មីៗនេះបានចេញបទចម្រៀងមួយបទទៀតហើយ ក្នុងផលិតកម្មហ្សូនប្រូដាក់សិន ដែលជាចម្រៀងចាក់ដោត បង្កប់អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ពាក់ព័ន្ធសាច់រឿង អ្នកម្តាយ ។​

ម្ចាស់បទ «ធ្វើ​ល្អ​ជិត​ងាប់ ចុង​ក្រោយ​រាប់​គ្នា​ជា​មិត្ត» បានថ្លែងប្រាប់ឲ្យដឹងថា បទ «សូមកើតជាកូនម៉ែ» ជាបទដែលពាក់ព័ន្ធសាច់រឿងផ្ទាល់ខ្លួនខ្ញុំផង ហើយក៏ឃើញថាចង់យកសាច់រឿងនេះ ផ្ញើសារទៅកាន់ទស្សនិកជន កុំឲ្យភ្លេចព្រះរស់ មានឈ្មោះជា​ម្តាយនេះឲ្យសោះ ។​

ហេង ធារ៉ា បានបន្តថាបទនេះ គឺរៀបរាប់ពីជីវិត​អ្នកម្តាយ ហើយគាត់ជាមនុស្សតែម្នាក់គត់​ដែលលះបង់គ្រប់យ៉ាង តាំងពីខ្ញុំនៅក្នុងផ្ទៃ ហើយរហូតដល់ គាត់ចាស់ជរា នៅតែយកចិត្តទុកដាក់ លះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ ។ លោកថាដោយសារតែមើលឃើញពីទិដ្ឋភាពសង្គមគ្រួសារ ដោយកូនៗ ខ្លះ ទាំងប្រុសទាំងស្រី ពេលមានគ្រួសារទៅ គេគិតតែគ្រួសារគេ ដោយអ្នកខ្លះមិនបានយកចិត្តទុកដាក់ចំពោះ ឪពុកម្តាយនោះទេ​។

លោកបន្តថា លោកសង្ឈឹមថា នៅថ្ងៃណាមួយ អ្នកដែលបានស្តាប់បទនេះ ហើយនឹងងាកមកប្រតិបត្តិជូនឪពុកម្តាយវិញ ដោយគន្លងធម៌ ទោះបីជាមិនដូចគាត់បីបមថ្នាក់ថ្នមយើងនៅតូច ក៏យើ​ងគួរតែថែរក្សាគាត់ឲ្យបានល្អប្រសើរ ។ លោកថា ដោយសារតែមើលឃើញ មិនសូវមាន បទអប់រំច្រើន ទើបលោកបង្កើតបទនេះឡើង ៕
ស្តាប់បទ «សូមកើតជាកូនម៉ែ» ដូចខាងក្រោមនេះ៖