អ្នកប្រដាល់ក្នុងទ្រុងម្នាក់បានស្លាប់ ក្រោយបញ្ចប់ការប្រកួតបានបីម៉ោង(មានវីដេអូ)

0

បន្ទាប់ពីការប្រកួតអស់រយៈពេលជាច្រើនឆ្នាំនៅស្រុកកំណើត គាត់ក៏បានបង្ហាញវត្តមានជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ ACA 100 កាលពីថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ ក្នុងប្រទេសរុស្ស៊ី ដែលជាការប្រកួតដ៏ធំ Bekzod Nurmatov ក្នុងអាជីពរបស់គាត់ ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការប្រកួតក៏មានសោកនាដកម្មបានកើតឡើង ចំពោះកីឡាករ​អាយុ ២៧ឆ្នាំរូបនេះ ដោយមិនត្រឹមតែចាញ់នោះទេ ថែមទាំងបាត់បង់ជីវិតផងដែរ ។ មូលហេតុដែលធ្វើឲ្យលោកស្លាប់ ក៏ព្រោះតែមានរបួស ខ្លាំងពេកក្នុងអំឡុងពេលប្រកួតដាក់ទ្រុង MMA ​នោះ ។​
នេះជាការប្រកួតមួយដែល កីឡាករ Bekzod Nurmatov មិនធ្លាប់ជួបប្រទះដោយគូប្រកួតរបស់ខ្លួន គឺ កីឡាករ Beslan Isaev បានព្យាយាមបុកសម្រុកវាយលើលោកយ៉ាងខ្លាំង ដោយប្រើជង្គង់បុកទៅលើក្បាលយ៉ាងដំណំផងដែរនៅទឹកទី១ ។


ទោះយ៉ាងណាក៏ដោយគាត់នៅតែព្យាយាមប្រយុទ្ធ នឹងមិនព្រមបដិសេធបោះបង់ចោលការប្រកួតឡើយ ។ នៅពេលដែលកណ្តឹងបាន រោទិ៍បញ្ចប់ទឹក កីឡាករ Nurmatov បានបង្ហាញអាការៈ ហត់នឿយ អស់កំលាំង​យ៉ាងខ្លាំង ដោយអង្គុយលើសង្វៀនដង្ហក់យ៉ាងខ្លាំង​។

យោងតាម​ព័ត៌​មា​ន​ ​យោ​ង​តា​ម ​T​a​s​s​ ​ បា​ន​ចុះ​ផ្សា​​យ​ថា​ N​u​​​​rm​a​t​o​v​​បា​ន​ទ​​ទួ​ល​រ​ង​នូ​វជំ​ងឺ​ដា​ច់​ស​រ​សៃ​ឈា​មខួ​រ​ក្បា​ល​ពី​រ​បី​ម៉ោង​ក្រោ​យ​ម​ក​ហើ​យ​បាន​ស​ន្ល​ប់​បា​ត់​ស្មា​រ​តី។​ ​ទោះ​បី​គ្រូ​ពេ​ទ្យ​ធ្វើ​អ្វីៗ​តា​ម​ដែ​ល​អា​ចធ្វើ​បា​ន​ក៏​ដោ​យ​អ្ន​កប្រ​ដា​ល់​អ៊ូ​បេ​គី​ស្ថាន​មិ​ន​បា​ន​ដឹ​ង​ខ្លួ​ន​វិញ​ទេ​។​
គាត់បានទទួលមរណភាពនៅថ្ងៃទី ៧ ខែតុលា (ម៉ោងក្នុងស្រុក) ។ បច្ចុប្បន្នសពរបស់គាត់ត្រូវបានបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញហើយ។ ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយ។

គួរបញ្ជាក់ផងដែរថា Nurmatov ប្រកួតបានចំនួន ១៣ដង ឈ្នះ ១១ដង និងបរាជ័យ ២ដង ។គាត់ធ្លាប់ជាជើងឯក MMA របស់អ៊ូសបេគីស្ថាន៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=AOysVoo7gqc