ក្លិប Crystal Palace កំពុងតែដាក់គោលដៅក្នុងទីផ្សារដោះដូរ នាខែមករា ខាងមុខ ដោយត្រៀមកញ្ចប់ប្រាក់ទិញយក Michy Batshuayi ។ នេះបើយោងតាមសារព័ត៌មាន The Sun បានចុះផ្សាយ។
កីឡាករសញ្ជាតិបែលហ្សិក អាយុ ២៦ឆ្នាំរូបនេះ រកបាន ៦គ្រាប់ក្នុងចំណោម ១១ប្រកួត សម្រាប់ស្ទាំងខៀវ ដោយលេងលក្ខណៈខ្ចីជើង កាលពីរដូវកាលមុន ។
ពេលនេះដែរលោក Roy Hodgson ក៏មានបំណងចង់នាំកីឡាករខាងលើ មកកាន់ Selhurst Park ។ បើសិនលោកនៅតែចង់បាននោះ ក្លិប Palace នឹងត្រូវចំណាយ ២២លានផោន ជាថ្នូរយកកីឡាករ Michy ។
បច្ចុប្បន្ននេះ កីឡាករ Michy Batshuayi ត្រូវបង្ខំឲ្យវិលចូលមកកាន់ទឹកដីតោខៀវវិញ ក្រោមការដឹកនាំរបស់ Lampard ។
ចាប់តាំងពីការមកដល់ទឹកដី តោខៀវកាលពីឆ្នាំ 2016 កីឡាករខាងលើត្រូវបានក្លិប ព្យាយាមឲ្យគេខ្ចីជើងលេងរហូត ក្នុងនោះមាន ក្លិប Borussia Dortmund ,Valencia ក៏ដូចជា Palace ។
ចូលមកកាន់ទឹកដីតោខៀវ លេងបាន ៦ប្រកួត គាត់រកបាន ៣គ្រាប់ជូនក្លិប នារដូវកាលនេះ ។
ថ្វីបើដូច្នោះមែន តែកីឡាករ Tammy Abraham កំពុងក្លាយជាខ្សែប្រយុទ្ធដែល Lampard ត្រូវការបំផុតនារដូវកាលនេះ ។
បញ្ជាក់ផងដែរថា Batshuayi ត្រូវបានតោខៀវទិញពី Marseille នៅឆ្នាំ ២០១៦ ក្នុងតម្លៃ ៣២លានផោន ហើយកុងត្រារបស់គាត់ នឹងផុតកំណត់ នាខែមិថុនាឆ្នាំ២០២១ ៕