ខ្សែប្រយុទ្ធកូរ៉េខាងត្បូង ចាប់ផ្តើមរង្គោះរង្គើរចង់ផ្លាស់ទៅលេងលើទឹកដីអ៊ីតាលី​

0

អនាគតរបស់ Heung-Min Son លេងនៅលើទឹកដី Spurs ចាប់ផ្តើម ផ្ទុះ ឡើង​ នឹងកំពុងមិនច្បាស់លាស់ ។ នេះបើយោងតាម គេហទំព័រ talksport បានចុះផ្សាយ ។។​
តារាបាល់ទាត់សញ្ជាតិកូរ៉េ​ខាងត្បូង បានចូលរួមលេង​ជាមួយមាន់ខ្នាយ មាស កាលពីឆ្នាំ ២០១៥ ដោយបានសាងប្រជាប្រិយភាព ជូនអ្នកគាំទ្រ ពេញចិត្តពេញថ្លើមជាច្រើន និងបានឈ្នះពានជាកីឡាករលេងល្អ របស់ក្លិប នៅឆ្នាំ 2018/19 ។​

គាត់រកបាន ១២គ្រាប់ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៦ ក្នុងទឹកដីអង់គ្លេស នារដូវកាលមុន និងបានជួយឲ្យក្រុម ទទួលបាន ជើងឯករង ក្នុងក្របខណ្ឌ Champions League ផងដែរ ។​
ប៉ុន្តែអ្វីៗ​មិនល្អ គ្រប់រឿងរ៉ាវនោះទេ ដោយ Spurs ទើបតែចាញ់ Brighton កាលពីថ្ងៃសៅរ៍ ក្នុងលទ្ធផល 3-0 និង បានចាញ់ Bayern Munich 7-2 ។​
ក្នុងនោះដែរ Spurs ក៏បានចាកចេញពី ក្របខណ្ឌ​Carabao Cup យ៉ាងភ្ញាក់ផ្អើល ដោយចាញ់ក្រោមថ្វីជើងក្លិបលីកទី​២ Colchester United ។​

ជាមួយស្ថានភាពចាញ់នេះដែរ Pochettino បានលើកឡើងថា លោកមិនបារម្ភនោះទេ អ្វីដែលលោកបារម្ភគឺជីវិតរបស់លោក មិនមែនបាល់ទាត់នោះទេ ។ បាល់ទាត់វាជាល្បែង ពេលខ្លះអ្នកឈ្នះ ពេលខ្លះអ្នកចាញ់ វានឹងមានបញ្ហាសម្រាប់ខ្លួនយើង ។ បើសិនជាអ្នកឈ្នះៗ ឈ្នះៗ នោះអ្នកនឹងទទួលបានការសរសើរ ពីអ្នករាល់គ្នា។

ខណៈដែលក្លិបកំពុងមានបញ្ហា ស្រាប់តែមានសំនួរជាច្រើនសួរអំពី អនាគតរបស់ Son ។ Napoli នៅលើទឹកដី​អ៊ីតាលី ពេលនេះ កំពុងអន្ទងចង់បាន កីឡាករពាក់ស្លាកលេខ No.7 ខណៈដែលភ្នាក់ងាររបស់គាត់ក៏បានលើកឡើងថា​នឹងទៅកាន់ទឹកដីអ៊ីតាលីដូចគ្នា ។
Thies Bliemeister បានប្រាប់ទៅកាន់ Radio Marte ដែលមានមូលដ្ឋាននៅលើទឹកដីអ៊ីតាលីថា គាត់នឹងឃើញ Son ផ្លាស់ទៅកាន់ទឹកដី Serie A ។​ លោកថា លោកមិនដែលបាននាំកីឡាករទៅកាន Napoli ប៉ុន្តែ​លោកថាលោកពេញចិត្ត ក៏ព្រោះតែ Maradona ដែលជាកីឡាករលោកពេញចិត្ត ។