អតីតគ្រូ Juventus ថានឹងព្រមព្រៀងមកដឹកនាំក្រុម Man Utd

0

Man Utd នឹងត្រូវធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បើសិនជាពួកគេចង់បាន អតីតគ្រូ Juventus លោក Massimiliano Allegri មកជំនួសតំណែងលោក Ole Gunnar Solskjaer ។​

បិសាចក្រហមបានឈានដំណើរទៅកានជ្រោះមរណៈ ដោយសល់តែពីរពិន្ទុទៀតប៉ុណ្ណោះ គេឈានដំណើរធ្លាក់ទៅកាន់តំបន់កាត់ចេញ ជាលើកដំបូង ក្នុងរយៈពេល ជាង៣០ឆ្នាំមកនេះ ។ គេនៅចាំមើលថា ការប្រកួតជាមួយហង្សក្រហម ដែលកំពុងបំបែកកំណត់ត្រា​ឈ្នះ ១០០ ភាគរយ ក្នុងចំណោម ៨ប្រកួតកន្លងមកនេះ តើ ក្លិបបិសាចក្រហម អាច​យកឈ្នះទៅលើក្លិបនេះបានដែរឬទេ ?​

បើចាញ់មែន ច្បាស់ឲ្យក្រឡែតថា វាសនារបស់លោក Solskjaer នឹងត្រូវបានបញ្ចប់ក្នុងខែតុលានេះតែម្តង ។ ក្នុងនោះ លោក Allegri ជាបេក្ខភាព មួយរូបនឹងត្រូវមកកាន់តំណែងបន្ត នឹងជាអ្នកជួយឲ្យ Juventus ឈ្នះពានចំនួន ៥ កន្លងមក៕