Home ព័ត៌មានកីឡា វិរៈបុរសក្លឹបម្នាក់អះអាងថា Aubameyang លេងមិនអស់ពីសមត្ថភាពឡើយឲ្យក្លឹប

វិរៈបុរសក្លឹបម្នាក់អះអាងថា Aubameyang លេងមិនអស់ពីសមត្ថភាពឡើយឲ្យក្លឹប

0

ជ័យជំនះក្នុងលទ្ធផល១ទល់នឹង០កាលពីចុងសប្តាហ៍លើក្រុម Bournemouth បានធ្វើឲ្យ Arsenal ទទួលបាន៣ពិន្ទុក៏ពិតមែនប៉ុន្តែអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលប្រផិតប្រផោយបែបនេះឡើយ។

កាសែតអង់គ្លេស The Mirror នៅថ្ងៃអង្គារទី៨ខែតុលានេះបានចុះផ្សាយថា វិរៈបុរសរបស់ក្លឹបកាំភ្លើងធំជាអតីតខ្សែការពារឆ្នើមលោក Martin Keown មុនគេបានចេញមុខធ្វើការរិះគន់ចំៗទៅលើការបង្ហាញសមត្ថភាពរបស់ខ្សែប្រយុទ្ធហ្គាបុន Emerick Aubameyang ថាមិនបានប្រឹងប្រែងឲ្យអស់ឡើយក្នុងការប្រកួតចុងក្រោយមួយនេះ។

គ្រាប់បាល់តែមួយគ្រាប់ដែលរកបានដោយខ្សែការពារចំណូលថ្មី David Luiz នៅតង់ទី១បានក្លាយទៅជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនិងជាគ្រាប់បាល់ជ័យជំនះសម្រាប់ Arsenal ប៉ុន្តែលោក Keown បានបញ្ជាក់ទៀតថា Aubameyang មិនបានសូម្បីតែអាចជួយឲ្យក្លឹបអាចរកបានឱកាសណាមួយដើម្បីស៊ុតបញ្ចូលទីឡើយ៕

ប្រែសម្រួល:Lee

Previous articleWoodward នឹងត្រូវបញ្ចេញលុយ ៧០០លានផោនប្រសិនបើសម្រេចចិត្តប្តូរគ្រូបង្វឹកថ្មី
Next articleច្បាស់ហើយរបួស Lloris នឹងត្រូវអវត្តមានឲ្យក្លឹបពេញមួយឆ្នាំ