កាសែតរបស់អង់គ្លេស The Mirror នៅថ្ងៃអង្គារនេះបានសរសេរថាប្រធានក្លឹបលោក Ed Woodward ត្រូវបានក្រុមអ្នកជំនាញបាល់ទាត់ព្រមានថានឹងត្រូវចំណាយលុយយ៉ាងហោចណស់៧០០លានផោនជាមួយនឹងវត្តមានរបស់គ្រូបង្វឹកថ្មីប្រសិនបើជាមានការសម្រេចិត្តប្តូរលោក Solkjaer មែននោះ។
តំណែងរបស់លោក Solkjaer កំពុងត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងភាពមិនច្បាស់លាសឡើយក្រោយពេលដែលដឹកនាំក្លឹបមិនស្គាល់ជ័យជំនះសោះក្នុងការប្រកួតជាច្រើនប្រកួតចុងក្រោយហើយត្រូវបានគេជឿជាក់ថាកំពុងស្ថិតក្នុងទំរង់លេងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹបរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្ន Man United ធ្លាក់ទៅដល់លេខរៀងទី១២នៅក្នុងតារាងកំពូលអង់គ្លេសនិងមាន២ពិន្ទុលើតំបន់ដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយខណៈដែលប្រភពព័ត៌មានដដែលបានបញ្ជាក់ផងដែរលោក Woodward ហាក់ដូចបានបាត់បង់ការអត់ធ្មត់ចំពោះតាក់ទិករបស់លោក Solkjaer ហើយផងដែរ៕
ប្រែសម្រួល:Lee